ឥណ្ឌូនេស៊ី÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
នៅក្នុងកិច្ចប្រជុំកំពូលចង្អៀតមេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។មិនតែប៉ុណ្ណោះមេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការ វាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។
ទន្ទឹមនេះ មេដឹកនាំអាស៊ានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរ ការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមាន ការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច៕ដោយ៖ សូរិយា