ការស្វែងយល់លើបញ្ហា ត្រចៀក ច្រមុះ និងបំពង់ក ត្រចៀក ច្រមុះនិងបំពង់ ក ជាសរីរៈ សំខាន់ បី នៅផ្នែកខាងលើនៃផ្លូវដង្ហើមផងនិងផ្លូវអាហារផង

ចែករំលែក៖

ភ្នំពេញ : ការស្វែងយល់លើបញ្ហា ត្រចៀក ច្រមុះ និងបំពង់ក ត្រចៀក ច្រមុះនិងបំពង់ ក ជាសរីរៈ សំខាន់ បី នៅផ្នែកខាងលើនៃផ្លូវដង្ហើមផងនិងផ្លូវអាហារផង ហើយ មានតួនាទីសំខាន់ៗជាច្រើនក្នុងជីវិតរស់នៅរបស់មនុស្ស ជាពិសេសកន្លែងទទួលវិញ្ញាណ បីក្នុងចំណោមវិញ្ញាណទាំងប្រាំរបស់មនុស្ស ដូច្នេះ សូមបងប្អូនកុំធ្វេសប្រហែស ចំពោះវិបត្តផ្សេងៗ ដែលកើតមាននៅលើសរីរាង្គទាំងនេះ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។

ជាមួយការធ្វើទំនើបកម្មនៃជំនាញ ឯកទេសផ្សេងៗ ក្នុងមន្ទីរពេទ្យកាល់ម៉ែត ផ្នែកត្រចៀកច្រមុះនិងបំពង់ក ក៏បានពង្រឹងនិងពង្រីក សមត្ថភាពក្នុងការផ្តល់សេវា អោយកាន់តែស៊ីជម្រៅនិងច្បាស់លាស់ ដោយបានបំពាក់នូវសម្ភារៈ ពិគ្រោះ និងព្យាបាល រួមបញ្ចូលគ្នា ( ENT treatment unite ) សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺត្រចៀកច្រមុះ និងបំពង់ក ឲ្យកាន់តែមានប្រសិទ្ធភាព។
សម្ភារៈដែលបំពាក់នេះ នឹងផ្តល់ជាគុណប្រយោជន៍ក្នុងផ្នែក ជាពិសេស ជំនាញ ឯកទេស ត្រចៀកច្រមុះ និងបំពង់ក និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងចូលរួមអភិវឌ្ឍន៍មន្ទីរពេទ្យ ក្នុងដំណើរការផ្តល់សេវា សុខភាពសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាយើង៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print