កម្ពុជាឈ្នះមេដាយមាសដំបូងបំផុតលើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ប្រណាំង ៨០០ម៉ែត្រ ផ្នែកបុរស

ចែករំលែក៖

ភ្នំពេញ : មេដាយមាស ដំបូងបំផុត ក្នុងប្រភេទកីឡា អត្តពលកម្ម វិញ្ញាសារ រត់ចម្ងាយ ៨០០ម៉ែត្រ បុរស បានធ្លាក់មក ក្នុងដៃកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២។

កីឡាករកម្ពុជា ដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។

កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេស ផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី។

គួររំលឹកថា សហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័ត្រចិត្ត បង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ គិតមកទល់ពេលនេះ៦៥ឆ្នាំទើបតែមានពេលនេះដែលកីឡាករ ឈុន ប៊ុនថន លេងក្នុងវិញ្ញាសាររត់ចម្ងាយ៨០០ម៉ែត្រ បានទទួលមេដាយមាស ដោយជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើទី៣២ ឆ្នាំ២០២៣ ៕

...

ប្រភព : (ទទក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print