ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកអគ្គីសនីរបស់ក្រុមហ៊ុនអានកូត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរបួសនៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣នេះឋិតនៅចំណុចហ្គោឌិនស្ទូចត្រីក្នុងភូមិ
សាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោប៉ែត។
បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយ តែដឹងថាៈជនរងគ្រោះបានបំរើការនៅក្រុមហ៊ុនខាងលើ។
ប្រភពពលរដ្ឋនិយាយថាៈមុនកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានឡើងតាមបង្គោលភ្លើងដើម្បីដោះខ្សែចាស់ផ្លាស់ខ្សែថ្មី ដោយ
តាមបញ្ជារពីក្រុមហ៊ុន ហើយការដោះដូរខ្សែនោះទៀតសោតបុគ្គលិកមិនបានផ្ដាច់ចរន្ត(ខ្សែមេធំ)
បណ្ដាលឲ្យឆក់ទើលើបង្គោលភ្លើងតែម្ដង។ក្រោយមកគេឃើញមានខាងបុគ្គលិកជាច្រើននាក់មកជួយសង្គ្រោះ
ដើម្បីយកចេញពីសេចក្ដីស្លាប់ ទោះយ៉ាងណាបុរសខាងលើត្រូវបានបុគ្គលិករបស់ក្រុមខាងលើជួយសង្គ្រោះទាន់ពេល ខណៈនោះត្រូវបានរថយន្តមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់លោកនួន នីគីដាត្រូវជាបងរបស់លោកនួន នីណារ៉ូ
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។រថយន្តរបស់លោកនួន នីគីដាត្រូវបានមហាជនលើកឡើងថា
ជារថយន្តឯកជនតែងតែដឹកសពឫអ្នករងរបួសមិនគិតប្រាក់ ហើយតែងតែដឹកជូនពលរដ្ឋក្នុងក្រុងក៏ដូចដឹកសពនៅក្រៅខេត្តជាដើម។
សូមរំឭកថាៈ
ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖
នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣ក្រុមការងារបច្ចេកទេសនឹងផ្អាក់ការផ្គត់ផ្គង់ចរន្តអគ្គិសនីតាមទីតាំងដូចខាងក្រោម
1/រយៈពេល៩ម៉ោង ចាប់ពីម៉ោង៨និង០០នាទីព្រឹកដល់ម៉ោង៥និង០០នាទីរសៀល ប៉ះពាល់ជួរបណ្តោយផ្លូវចាប់ពីមុខបូរីសំរិទ្ធិពៅដល់ខាងត្បូងហ្គោលឌិនស្ទូចត្រី ម្តុំបូរីដួងចាន់ជួរខាងកើត ម្តុំខាងជើងស្រាផ្ទឹល និង ម្តុំបូរីធីធីខាងជើងS Flus។
2/រយៈពេល៤ម៉ោង ចាប់ពីម៉ោង១និង០០នាទីរសៀលដល់ម៉ោង៥និង០០នាទី ប៉ះពាល់ម្តុំហ្គោលឌិនស្ទូចត្រី ចំការស្វាយ បណ្តោយផ្លូវមុខបូរីហ្គោដឡាក់ដល់ម្តុំខាងជើងនាគទិព្វមួយ។
មូលហេតុក្រុមការងាធ្វើការប្តូរខ្សែបណ្តាញថ្មី៕ដោយ៖ វណ្ណា