ឃាត់ខ្លួន​បាន​ហើយ! មិត្តប្រុស​ដែល​លួចយក​រថយន្ត​មិត្ត​ស្រី​​ទៅ​បញ្ចាំ ហើយ​ថែម​គំ​រា​ម​ស​ម្លា​ប់​ម្ចាស់​រថយន្ត​ថែម​ទៀត​

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាត់ដំប​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចសហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ ចុះស្រាវជ្រាវ​រហូត​តាម​ចាប់ឃាត់ខ្លួនមិត្តប្រុស​ដែល​លួចយក​រថយន្ត​មិត្ត​ស្រី​​ទៅ​បញ្ចាំ ហើយ​ថែម​គំ​រា​ម​ស​ម្លា​ប់​ម្ចាស់​រថយន្ត​បាន​ហើយ​ ​ស្ថិតនៅចំណុចឆ្នេរ​អូរ​ត្រេះ​ ​សង្កាត់​លេខ​៤ ក្រុង-ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភាតាម “ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​” របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

លោកស្នងការ​រងខេត្តបាត់ដំបង បានបន្តថា​ ជនជាប់ចោទ​មានឈ្មោះ បាន ង៉ា (​ឈ្មោះ​ក្លែង ស៊ុន វិច្ឆិកា​) អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។​ លោក​បន្ត​ថា ការ​ចាប់ខ្លួន​ជន​ត្រូវ​ចោរ​ម្នាក់​នេះ បាន​ធ្វើ​ឡើង​ដោយ​យោង​តាម «​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​» របស់​ព្រះរាជអាជ្ញា​រង លោក នុ​ត វី​នី​ត ចុះ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៣​។​ ហើយ​យោង​តាម «​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​» លេខ​១៦ ដប​ខ ចុះ​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ​២០២៣ របស់​លោក នុ​ត វី​នី​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ជនសង្ស័យ​ឈ្មោះ បាន ង៉ា (​ឈ្មោះ​ក្លែង ស៊ុន វិច្ឆិកា​) ខាងលើ​នេះ ត្រូវ​បាន​នារី​ម្នាក់​ឈ្មោះ គា សុខ​នាង ប្ដឹង​ដោយ​ចោទប្រកាន់​ថា បាន​យក​រថយន្ត​របស់​នាង​ទៅ​បញ្ចាំ ហើយ​ថែម​ទាំង​គំ​រា​.​មរ​កស​ម្លា​.​ប់​នាង​ទៀត​ផង នៅ​ពេល​ដែល​នាង​ទាមទារ​យក​រថយន្ត​នោះ​មក​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល (​ពិតជា​ស្គាល់​មុខ តែ​មិន​ស្គាល់ចិត្ត​មែន​)​។

បើ​តាម​ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ចខ្លះបានលួចបង្ហេីបប្រាប់ថា៖​ ​ជនជាប់ចោទ​ និង​ជន​រង​គ្រោះ (​ម្ចាស់​រថយន្ត​) ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ក្នុង​ផ្លូវ​ស្នេហា​មុន​ពេល​ជួប​ឧបសគ្គ​។ ប៉ុន្តែ​ក្នុងអំឡុងពេល​នៅ​មាន​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​តួអង្គ​ខាង​ប្រុស បែរជា​មានគំនិត​ទុច្ចរិត​យក​រថយន្ត​តួ​ស្រី​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទៅ​បញ្ចាំ​យក​លុយ​រត់​បាត់​ស្ងាត់ឈឹង បើ​ទោះជា​ម្ចាស់​រថយន្ត (​ជន​រង​គ្រោះ​) ទាមទារ​ឱ្យ​យក​រថយន្ត​មក​វិញ​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ក៏​ជន​រូប​នេះ​ធ្វើ​មិនដឹងមិនឮ​ដែរ​។ មិនតែប៉ុណ្ណោះ ថែម​ទាំង​គំ​រា​ម​ស​ម្លា​​ប់​ម្ចាស់​រថយន្ត​នេះ​យ៉ាង​ព្រ​ហើ​ន​ទៀត​ផង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា នៅ​ពេល​ម្ចាស់​រថយន្ត​បង្ខំ​កាន់តែ​ខ្លាំង និង​ទាក់ទង​ឱ្យជនជាប់ចោទ​ឈ្មោះ បាន ង៉ា នេះ យក​រថយន្ត​មក​ប្រគល់​ឱ្យ​ខ្លួន​វិញ ក៏​ជន​នេះ​មិន​ខ្វល់​ដែរ ហើយ​កាន់តែ​គំ​រា​.​ម​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ទៀត​។ ជន​ទុច្ចរិត​ម្នាក់​នេះ បានរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​ទៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​ប​ញ្ជាំ​រថយន្ត​បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​។ ជន​នេះ​បាន​ព្យាយាម​គំ​រា​.​ម​កំហែង​ជន​រង​គ្រោះ​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន (​ឆាត​) យ៉ាង​គ​គ្លើ​ន​ម្ដង​ហើយ​ម្ដងទៀត នៅ​ពេល​ជន​រង​គ្រោះ​ទាមទារ​យក​រថយន្ត​ត្រឡប់​មក​វិញ​។ ជាមួយនឹង​ពាក្យ​គំ​រា​.​ម​ស​ម្លា​.​ប់ ជន​នេះ​ថែម​ទាំង​បាន​ថត​បង្ហាញ​កាំ​ភ្លើ​.​ង​ខ្លី រួច​ផ្ញើ​តាម «​ឆាត​» ឲ្យ​ជន​រង​គ្រោះ​បានឃើញ​ទៀត​ផង​។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវកំណត់​បាន​នូវ​មុខសញ្ញា និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​រូប​នេះ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត «​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​» លើ​ជន​នេះ​តែ​ម្ដង នៅ​ពេល​ជន​នេះ​បង្ហាញខ្លួន​យ៉ាង​ហ៊ឺហារ​នៅ​លើ «​ឆ្នេរ​អូរ​ត្រេះ​» មាត់សមុទ្រ​។

...

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ បាន​បញ្ជូន​ជនជាប់ចោទរូបនេះ​ទៅ​ប្រគល់​ជូន​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួច​ហើយ​៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print