លោក Elon Muskបានប្រកាសជ្រើសរើសយកលោកស្រី Linda Yaccarinoអតីតប្រធានក្រុមហ៊ុនផ្សាយពាណិជ្ជកម្មNBCUniversal មកធ្វើជាអគ្គនាយក(CEO)ថ្មីរបស់ Twitterខណៈដែលក្រុមហ៊ុនកំពុងតែត្រូវការប្រមូលប្រាក់ចំណេញមកវិញ។
Yaccarino នឹងកាន់កាប់ក្រុមហ៊ុនបណ្តាញសង្គម Twitter ដែលកុំពុងតែមានបញ្ហាប្រឈម និងបន្ទុកបំណុលដ៏ច្រើន បន្ទាប់ពីចាកចេញពីក្រុមហ៊ុន NBCUniversal ដែលគ្រប់គ្រងដោយ Comcast Corp (CMCSA.O)ដែលលោកស្រីបានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើទំនើបកម្មអាជីវកម្មផ្សាយពាណិជ្ជកម្ម។
Musk បាននិយាយនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រ“ខ្ញុំពិតជារំភើបក្នុងការស្វាគមន៍ Linda Yaccarino ជា CEO ថ្មីរបស់ Twitter!” ។ “@LindaYacc នឹងផ្តោតលើប្រតិបត្តិការអាជីវកម្មជាចម្បង ខណៈពេលដែលខ្ញុំផ្តោតលើការរចនាផលិតផលនិងបច្ចេកវិទ្យាថ្មី។“
ចាប់តាំងពី Musk បានទិញ Twitter ក្នុងខែតុលា អ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមមួយនេះ ដោយបារម្ភថាការផ្សាយពាណិជ្ជកម្មរបស់ពួកគេអាចលេចឡើងជាមួយនឹងមាតិកាមិនសមរម្យ ដោយសារតែពីក្រុមហ៊ុនបានបាត់បង់បុគ្គលិកជិត 80 ភាគរយ។ Musk បានទទួលស្គាល់ថា Twitter បានទទួលរងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មកាលពីដើមឆ្នាំនេះ។
ក្រុមហ៊ុនបណ្តាញសង្គម Twitter សង្ឃឹមយ៉ាងខ្លាំងថាលោកស្រី Linda Yaccarino ពិតជាអាចដោះស្រាយវិបត្តិនេះបានដោយសារលោកស្រីធ្លាប់មានបទពិសោធន៏ក្រោយការដឹកនាំរបស់គាត់នៅក្នុងវិស័យផ្សាយពាណិជ្ជកម្មអស់រយះពេលជាច្រើនឆ្នាំ។