អាវភ្លៀងអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៥១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់កងកម្លាំង​ ចំណុះកងពលតូចថ្មើរជើងលេខ៥១​។

ឧត្តមសេនីយ៍ត្រី ជុំ​ សេដ្ឋា មេបញ្ជាការ (ស្តីទី) កងពលតូចថ្មើរជើងលេខ៥១ ជួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹកនាំប្រទេស ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។

នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ កងពលតូចថ្មើរជើងលេខ៥១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជីនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវភ្លៀង នៅរដូវភ្លៀង និងថវិកា សម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានផ្តល់ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់រូប៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print