ស្រី្ត​មាន​ផ្ទៃពោះ​៤​ខែ​ ចុះ​ងូតទឹក​ទន្លេ​រអិល​ជើង​លង់​ស្លាប់​មួយ​យប់​ទើប​អណ្តែត

ចែករំលែក៖

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​បាន​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក​រួច​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ដែនដី​ភ្លាមៗ​ បន្ទាប់​ពី​គេ​ដឹង​ថា​ស្រី្ត​រូប​នេះ​មាន​ផ្ទៃពោះ​៤​ខែ​បាន​លង់ទឹក​ស្លាប់​តាំងពី​ថ្ងៃ​ទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​ រក​សព​មិន​ទាន់​ឃើញ​ ហើយ​ទើបតែ​ផុស​ឡើង​នៅ​វេលា​ម៉ោង​ ៥​ និង​២០​ នាទី​ល្ងាច​ថ្ងៃ​ទី​ ២៨​ខែកក្កដា​ឆ្នាំ​២០១៥​ នៅ​ក្បែរ​ច្រាំង​ទន្លេសាប​ ជិត​ស្ថានីយ​បូមទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ ស្ថិត​ក្នុងភូមិ​១១​ស​ ង្កា​ត់​ស្រះ​ចក​ខណ្ឌដូនពេញ​ក៏​ផ្អើល​ឆោឡោ​តែ​ម្តង​។​

bratrna-1
​ ​
​សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ស្រី្ត​រង​គ្រោះ​លង់​ទឹង​ស្លាប់​ គេ​ឃើញ​គាត់​ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​ប្តី​ស្រវឹងស្រា​ដោយ​គាត់​មាន​ផ្ទៃពោះ​៤​ខែ​ផង​។​ បន្ទាប់​មក​ស្រី្ត​រូប​នេះ​បាន​ សុំ​ប្តី​ចុះ​ងូតទឹក​ទន្លេសាប​ហើយ​បាន​រអិល​ជើង​លង់ទឹក​ស្លាប់​ តែ​ពេល​នោះ​ប្តី​ដឹង​ដែរ​ តែ​ហេតុតែ​គាត់​ក្រ​ជា​អ្នក​រើស​អេ​ត​ចាយ​គ្មាន​លទ្ធភាព​ជួល​គេ​រាវរក​សព​ប្រពន្ធ​ក៏​បណ្តោយ​តាម​កម្ម​រង់ចាំ​សព​អណ្តែត​តែ​ម្តង​ទៅ​ គ្រា​ដែល​បុរស​ជា​ប្តី​ខំ​មុជ​រាវរក​ដែរ​តែ​រក​មិនឃើញ​។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ សព​ស្រី្ត​អណ្តែត​ទឹក​នេះ​មានឈ្មោះ​ យួន​អាយុ​៣៥​ឆ្នាំ​មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ​មាន​ផ្ទៃពោះ​៤​ខែ​ ស្នាក់​នៅ​ម្ដុំ​កន្លែង​កើតហេតុ​ខាងលើ​ស្រុក​កំ​ ណើ​ត​នៅ​ភូមិ​រការ​ឃ្មួ​ច​ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​មាន​ប្តី​ឈ្មោះ​ ចាន់​ វ៉ា​អាយុ​៤៣​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​មានកូន​៤​នាក់​រស់នៅ​ក្នុង​បន្ទុក​ ។​

​ក្រោយ​កើតហេតុ​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​ទាញ​សព​មក​អែប​មាត់ច្រាំង​ទន្លេ​ដើម្បី​ធ្វើ​កោសល្យវិច័យ​រួច​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​បូជា​នៅ​វត្ត​សំបួរមាស​នៅ​ល្ងាច​ថ្ងៃ​នោះ​តែ​ម្តង​ ៕​ ប្រាថ្នា​

...

bratrna

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print