ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់បានអណ្តែតឡើងលើផ្ទៃទឹករួចបានរាយការណ៍ប្រាប់អាជ្ញាធរដែនដីភ្លាមៗ បន្ទាប់ពីគេដឹងថាស្រី្តរូបនេះមានផ្ទៃពោះ៤ខែបានលង់ទឹកស្លាប់តាំងពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥ រកសពមិនទាន់ឃើញ ហើយទើបតែផុសឡើងនៅវេលាម៉ោង ៥ និង២០ នាទីល្ងាចថ្ងៃទី ២៨ខែកក្កដាឆ្នាំ២០១៥ នៅក្បែរច្រាំងទន្លេសាប ជិតស្ថានីយបូមទឹករបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ស្ថិតក្នុងភូមិ១១ស ង្កាត់ស្រះចកខណ្ឌដូនពេញក៏ផ្អើលឆោឡោតែម្តង។
សាក្សីបានឲ្យដឹងថា មុនស្រី្តរងគ្រោះលង់ទឹងស្លាប់ គេឃើញគាត់ទៅអង្គុយផឹកស៊ីជាមួយប្តីស្រវឹងស្រាដោយគាត់មានផ្ទៃពោះ៤ខែផង។ បន្ទាប់មកស្រី្តរូបនេះបាន សុំប្តីចុះងូតទឹកទន្លេសាបហើយបានរអិលជើងលង់ទឹកស្លាប់ តែពេលនោះប្តីដឹងដែរ តែហេតុតែគាត់ក្រជាអ្នករើសអេតចាយគ្មានលទ្ធភាពជួលគេរាវរកសពប្រពន្ធក៏បណ្តោយតាមកម្មរង់ចាំសពអណ្តែតតែម្តងទៅ គ្រាដែលបុរសជាប្តីខំមុជរាវរកដែរតែរកមិនឃើញ។
សាក្សីឲ្យដឹងទៀតថា សពស្រី្តអណ្តែតទឹកនេះមានឈ្មោះ យួនអាយុ៣៥ឆ្នាំមានមុខរបរដើររើសអេតចាយមានផ្ទៃពោះ៤ខែ ស្នាក់នៅម្ដុំកន្លែងកើតហេតុខាងលើស្រុកកំ ណើតនៅភូមិរការឃ្មួចស្រុក-ខេត្តត្បូងឃ្មុំមានប្តីឈ្មោះ ចាន់ វ៉ាអាយុ៤៣ឆ្នាំមុខរបរកម្មករសំណង់មានកូន៤នាក់រស់នៅក្នុងបន្ទុក ។
ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានជួយទាញសពមកអែបមាត់ច្រាំងទន្លេដើម្បីធ្វើកោសល្យវិច័យរួចដឹកតាមរថយន្តសាមុយយកទៅបូជានៅវត្តសំបួរមាសនៅល្ងាចថ្ងៃនោះតែម្តង ៕ ប្រាថ្នា