ទាស់សំដីគ្នាជាមួយប្រពន្ធបន្តិចបន្ទួចបុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន!

ចែករំលែក៖

ខេត្តបាត់ដំបង÷ បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៥និង០០នាទីជិតភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ផាន់ សុគា ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហើយជនរងគ្រោះបានខឹងនិងទាស់សំដីគ្នាជាមួយប្រពន្ធនៅពេលយប់ លុះដល់មកប្រហែល ៥និង០០នាទីទាបភ្លឺ ក៏ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ដោយយកខ្សែគោចងកទៅនឹងអានូតផ្ទះបាត់ទៅហើយ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យ កោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print