ជនជាតិប៊ុលហ្គារី៣នាក់ចូលគាស់ទូATMធនាគារអេស៊ីលីដា២ថ្ងៃក្រោយត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល: នគរបាលស្នងការដ្ឋានខេត្តកណ្ដាល សហការជាមួយនគរបាលអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការបង្ក្រាបចាប់ខ្លួនជនជាតិប៊ុលហ្គារី៣នាក់ ករណី លួចមានស្ថានទម្ងន់ទោស (គាស់ទូ ATM)ធនាគារអេស៊ីលីដា ដែលករណីនេះកើតឡើង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៥០នាទីចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ០៣នាក់ ១.ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022 ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន អ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នបកប្រែភាសា។
២.ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021​ ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន អ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នបកប្រែភាសា។ ៣.ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022​ ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន សួរបំភ្លឺបាន)។ វត្ថុតាងចាប់យក
១.រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 ។ ២.LAPTOP ០១គ្រឿង ម៉ាក ACER ពណ៌ទឹកប្រាក់។ ៣.ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក IPhone 13 ពណ៌ក្រហម ម៉ាក OPPO ពណ៌ខៀវ និងម៉ាក SAMSUNG ពណ៌ខ្មៅ។
៤.លិខិតឆ្លងដែន ចំនួន ០៣ក្បាល ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE,ឈ្មោះ TZVETANOV NIKOLAY ANDREEV និងឈ្មោះ NIKOLAEV IVELIN DIMITROV។
៥.អត្តសញ្ញាណប័ណ្ណចំនួន០៤ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ចំនួន ០២សន្លឹង,ឈ្មោះ TZVETANOV NIKOLAY ANDREEV ០១សន្លឹក,ឈ្មោះ NIKOLAEV IVELIN DIMITROV ០១សន្លឹក។ ៦.កាតចំនួន ០៦សន្លឹក។
៧.កាបូបដាក់ប្រាក់ចំនួន០៣។៨.បណ្ណសម្គាល់យានជំនិះ ថតចម្លង ០១សន្លឹក។ ៩.រូបថត ៤x៦ ចំនួន១០សន្លឹក។ ១០.ដែកតាន់រាងអក្សរ L មុខសំប៉ែតសម្រាប់ឆ្កឹះសោ ០១, ដែកសំប៉ែតរាងអក្សរ Z ០១, ដែកលួស ០១សរសៃប្រវែង១០ស.ម កូនកាំបិតរ៉ូត ពណ៌ក្រហម ០១ និងផ្លែកាំ.បិ.តមួយប្រអប់ ស្រោមម៉ាលេត ០១។ ១១.កូនសោរចំនួន ០៥កូន។
១២.មួកឆាងចំនួន ០៦ មួក ស្រោមដៃ ០១គូ ម៉ាស ពណ៌លឿង ០១។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃ ពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេសុីលីដា សាខាឃុំបែកចានថាមានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូ ATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់។ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃេីញថាកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបា.ញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយ (មិនបានសម្រេច) បន្ទាប់មកក៏ចា.ប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។
យោងតាមការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី​ ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន ០២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង​ មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ។ ក្រោយពីឆែកកាមេរ៉ារួច​ ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរង.គ្រោះ​។ លុះដល់វេលាម៉ោង២២:២០នាទី​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង ០៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនស.ង្ស័យជាជនបរទេស ០២នាក់ បានចុះដើរសំដៅទៅកន្លែងទូATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនស.ង្.ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព​ គឺជាជន.សង្ស័.យដែលបានធ្វេីសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូរATM ។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួកជាមួយឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV។ ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូ ATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០៥ នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ និងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិ ចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ១.ទូរសព្ទ ០១គ្រឿង ម៉ាក IPhone 7plus ពណ៌ផ្កាឈូក។២.ស្រា Gin កន្លះដប។ ៣.ខ្សែសាក Laptop ០១ខ្សែ។៤.អត្តសញ្ញាណប័ណ្ណ ០១សន្លឹក។៥.ស្រោមដៃផ្លាស់ស្ទិច ០១ថង់។៦.សំលៀកបំពាក់ ០១វ៉ាលី និងកាបូបស្ពាយខាងក្រោយ ០១។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក​ កំពុងកសាងសំណុំរឿងបន្តនីតិវិធី៕ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print