មន្ត្រីមន្ទីរបរិស្ថានខេត្តរតនគិរីចុះរឹបអូសសាច់សត្វព្រៃនិងសំណាក់សត្វព្រៃដែលលក់នៅផ្សារបានលុងបាន១៧ គីឡូក្រាម

ចែករំលែក៖

ខេត្តរតនគិរី÷ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីដោយរួមសហការជា មួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការ លក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់ សត្វព្រៃនិងសំណាកសត្វព្រៃសរុប១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ ការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។ លោកបានថ្លែងថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការ អនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។

បើតាមការឱ្យដឹងរបស់លោកនេត្រ ភក្ត្រា  សំណាកសត្វ ព្រៃទាំង១៧គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹប អូសបានរួមមាន ១) សាច់ជ្រូកព្រៃស្រស់ទម្ងន់៦,៥ គីឡូ ក្រាម​ ២)សត្វត្រកួតងាប់៣ ក្បាលស្មើនឹង៥,៥ ​គីឡូមក្រាម​ និង ៣) សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។ រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។

ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃនិងបណ្តុះ ស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយានបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាម ពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។ លោក នេត្រ​ ភក្ត្រា ថ្លែងកោត សរសើរចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឱ្យគង់វង្ស។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង​ និងអង្គការដៃគូរួមមានសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការ មូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF), USAID, អង្គការសម្ព័ន្ធសត្វ ព្រៃនិងធម្មជាតិ(WEA) ,អង្គការអភិរក្សអន្តរជាតិ (CI), មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការមូលនិធិ MJP, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការជីវិតធម្មជាតិ (Nature life), អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print