ខេត្តរតនគិរី÷ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីដោយរួមសហការជា មួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការ លក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់ សត្វព្រៃនិងសំណាកសត្វព្រៃសរុប១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ ការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។ លោកបានថ្លែងថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការ អនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។
បើតាមការឱ្យដឹងរបស់លោកនេត្រ ភក្ត្រា សំណាកសត្វ ព្រៃទាំង១៧គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹប អូសបានរួមមាន ១) សាច់ជ្រូកព្រៃស្រស់ទម្ងន់៦,៥ គីឡូ ក្រាម ២)សត្វត្រកួតងាប់៣ ក្បាលស្មើនឹង៥,៥ គីឡូមក្រាម និង ៣) សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។ រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃនិងបណ្តុះ ស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយានបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាម ពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។ លោក នេត្រ ភក្ត្រា ថ្លែងកោត សរសើរចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឱ្យគង់វង្ស។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការដៃគូរួមមានសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការ មូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF), USAID, អង្គការសម្ព័ន្ធសត្វ ព្រៃនិងធម្មជាតិ(WEA) ,អង្គការអភិរក្សអន្តរជាតិ (CI), មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការមូលនិធិ MJP, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការជីវិតធម្មជាតិ (Nature life), អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ៕