បណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមគាំទ្រលើសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមគាំទ្រលើសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន មិនានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។ នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប។

សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។

ក្នុងនាមជាយុវជនសង្គមស៊ីវិលសូមអំពាវនាវដល់គណបក្សប្រឆាំងពិសេសគណបក្ស ភ្លើងទៀន សូមចូលគោរពនីតិវិធីច្បាប់ជាតិ កុំបង្កហេតុនានាដែលមិនបានហុចផលជូនសង្គមជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print