ភ្នំពេញ : សារលិខិតជូនពរ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ជាទីស្នេហា ! អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ត្រូវបានចាប់បដិសន្ធិក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សេត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដោយត្រូវបានប្រសិទ្ធ នាមថា «នគរបាលជាតិ” ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះមានអាយុកាល ៧៨ឆ្នាំហើយ។
ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការរំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ តាងនាមថ្នាក់ ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឧទ្ទិសនូវការចងចាំមិនអាចបំភ្លេចបានចំពោះ គុណូបការៈ និងពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បង និវត្តន៍ជន ក៏ដូចជាយុទ្ធជន យុទ្ធនារីនគរបាលជាតិ គ្រប់ជំនាន់ ដែលបានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហានឆ្លងកាត់គ្រប់ឧបសគ្គ គ្រប់និន្នាការនៃសង្គម បូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិត និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីបុព្វហេតុសន្តិសុខ ព្រមទាំងភាព សុខសាន្តរបស់ពលរដ្ឋ និងសង្គមជាតិ។ សមិទ្ធផល ស្នាដៃជាច្រើនឥតគណនាត្រូវបានបង្កើតឡើងរហូតដល់ បច្ចុប្បន្ននេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីទស្សនៈ ទេពកោសល្យ ពលិកម្ម និងបទពិសោធន៍ពោរពេញដោយ មនសិការស្នេហាជាតិ ស្នេហាប្រជាជន ដែលបានបន្សល់ទុកជាគំរូដ៏ឧត្ដុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយសិក្សារៀនសូត្រ ដើរតាមគន្លងដ៏ប្រសើរថ្លៃថ្លា និងធ្វើជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាពឲ្យកាន់ត មានភាពរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំង ប្រទេស ដែលបានអនុញ្ញាតឲ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និង បានជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀងរហូតមក ដែលគុណបំណាច់ទាំងអស់នេះយើងខ្ញុំសូមកត់ត្រា និងចងចាំទុកក្នុងដួងចិត្តជានិច្ច។
តាមសហគមន៍នោះគឺការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុងនាមសេវាករ និងជាកម្លាំងស្នូលជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏មានអាទិភាព និងសក្តានុពលបំផុត ឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។ ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើនេះ កងកម្លាំងនគរបាលជាតិបានរួមចំណែក យ៉ាងសស្រាក់សស្រាក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និង គ្រោះថ្នាក់ផ្សេងៗ ប្រកបដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហានគួរឲ្យកោតសរសើរ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន!
ឆ្នាំ២០២៣ នេះក្រៅពីការបន្តទទួលរងនូវវិបត្តិសុខភាពសាធារណៈ ដោយសារជំងឺកូវីដ-១៩ សកលលោកទាំងមូលក៏កំពុងរងការគំរាមកំហែងប្រកបដោយភាពស្មុគស្មាញ និងពុំមានភាពច្បាស់លាស់ពី ការប្រកួតប្រជែងដណ្ដើមឧត្តមភាពភូមិសាស្ត្រនយោបាយ សង្គ្រាមឈ្លានពាន វិបត្តិសេដ្ឋកិច្ច និងស្បៀង អាហារ ព្រមទាំងបញ្ហាជាច្រើនទៀត ដែលស្ថានភាពទាំងនេះនឹងជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោល ដល់ព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងបរិយាកាសនៃសន្ដិសុខផ្ទៃក្នុង ស្របពេល ដែលប្រទេសយើងត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះសុទ្ធសឹងតែជាភារកិច្ច និងជាបន្ទុកទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ និងទាមទារឲ្យមានការចាត់វិធានការ ដោយភាពម៉ឺងម៉ាត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីធ្វើឲ្យបរិយាកាសសង្គមកាន់តែមានភាព កក់ក្ដៅ គាំទ្រដល់កិច្ចដំណើរការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងអស់នោះ រួមចំណែកលើកតម្កើងកិត្តិយស សក្ដានុពល និងកិត្យានុភាពជាតិ។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់។ ទន្ទឹមនេះក៏សូមណែនាំ ឲ្យបងប្អូនទាំងអស់បន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងបង្កើនការប្រុង ប្រយ័ត្នថែទាំសុខភាពបុគ្គល-គ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ «៣ការពារ-៣កុំ»។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីស្រលាញ់!
ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះវីរភាព និងការលះបង់ យ៉ាងធំធេង ប្រកបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ព្រមទាំងសូមសម្ដែង នូវសមានចិត្តប្រកបដោយកតញ្ញូកតវេទីឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសរៀមច្បងគ្រប់ជំនាន់ ដែលបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា