រស់ជិតបានអាយុ១០០ឆ្នាំ តែត្រូវស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ដូនចាស់ជរាអាយុ៩២ឆ្នាំម្នាក់ត្រូវបានអ្នកភូមិអះអាងថា​ គាត់ពិបាកក្នុងខ្លួនពេកម្យ៉ាងទៀតធ្វើឲ្យមានការលំបាកដល់កូនចៅដោយសារគាត់​

...
ទើបសម្រេចចិត្តយកក្រម៉ាចងកព្យួរនឹងជញ្ជាំងផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។​

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិក្រសាំងគ្រួ​ ឃុំបឹងខ្នារ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។​

ជីដូនចាស់ជរាធ្វើអត្តឃាតឈ្មោះ​ ញ៉ែម​ យន់​ ព្រះជន្មាយុ ៩២ឆ្នាំ​ រស់នៅភូមិ-ឃុំកើតហេតុ។​

សមត្ថកិច្ចនគរបាលស្រុកបាកានបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើងកម្លាំងបានចុះទៅស្រាវជ្រាវ​ជុំវិញទីនោះ​ ឃើញថាពុំមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ​ គឺគាត់មានជំងឺចាស់ជរាប៉ុណ្ណោះ រហូតវង្វេងវង្វ័នបាត់សត្តិម្តងៗ​ ហើយទំនងគាត់ពិបាកក្នុងខ្លួនពេកម្យ៉ាងទៀតគាត់ចេះតែពោលពាក្យថាមិនចង់រស់​ មិនចង់ឲ្យមានផលបាកដល់កូនចៅនោះទេ​ ខណៈនោះកូនចៅរវល់តែការងារគាត់ឆ្លាតយកក្រម៉ា​ចងកព្យួរនឹងជញ្ជាំងនៅក្បែកន្លែងដេក​ស្លាប់យ៉ាងអាណោចអាធ័ម​ ហើយបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារសេចញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-23_08-42-52

photo_2016-06-23_08-42-59

photo_2016-06-23_08-42-31

ដោយ៖ ប៉ឹម​ ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print