ខេត្តពោធិ៍សាត់៖ ដូនចាស់ជរាអាយុ៩២ឆ្នាំម្នាក់ត្រូវបានអ្នកភូមិអះអាងថា គាត់ពិបាកក្នុងខ្លួនពេកម្យ៉ាងទៀតធ្វើឲ្យមានការលំបាកដល់កូនចៅដោយសារគាត់
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជីដូនចាស់ជរាធ្វើអត្តឃាតឈ្មោះ ញ៉ែម យន់ ព្រះជន្មាយុ ៩២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
សមត្ថកិច្ចនគរបាលស្រុកបាកានបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើងកម្លាំងបានចុះទៅស្រាវជ្រាវជុំវិញទីនោះ ឃើញថាពុំមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ គឺគាត់មានជំងឺចាស់ជរាប៉ុណ្ណោះ រហូតវង្វេងវង្វ័នបាត់សត្តិម្តងៗ ហើយទំនងគាត់ពិបាកក្នុងខ្លួនពេកម្យ៉ាងទៀតគាត់ចេះតែពោលពាក្យថាមិនចង់រស់ មិនចង់ឲ្យមានផលបាកដល់កូនចៅនោះទេ ខណៈនោះកូនចៅរវល់តែការងារគាត់ឆ្លាតយកក្រម៉ាចងកព្យួរនឹងជញ្ជាំងនៅក្បែកន្លែងដេកស្លាប់យ៉ាងអាណោចអាធ័ម ហើយបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារសេចញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន