ប្រធានសមាគមសិល្បករខ្មែរ លើកឡើងបែបនេះក្រោយមានអ្នកអួតសម្ញែងសំបុត្រចូលទស្សនាការបិទព្រឹត្តិការណ៍ស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការបើកកីឡាស៊ីហ្គេមមុននេះបានធ្វើឲ្យអារម្មណ៍មហាជនរំភើបរីករាយ និងប្រាថ្នាក្នុងការចូលរួមកម្មវិធីដ៏សម្បើមនេះ ខណៈដែលកម្មវិធីនៃការបិទក៏ត្រូវបានគេរំពឹងថានឹងមានទិដ្ឋភាពដ៏អស្ចារ្យកើតមានឡើងទើបគ្រប់គ្នាចង់ចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ថ្ងៃទី១៧ ខែឧសភា នេះ កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើកទី៣២នោះ នឹងរៀបចំពិធីបិទជាផ្លូវការផ្លូវការ បន្ទាប់ពីការប្រគួតនានាត្រូវបានបិទបញ្ចប់ មុននេះ។

នៅលើបណ្តាញសង្គមមានការលើកឡើងអំពីការស្នើសុំ សំបុត្រចូលទស្សនាបានក្លាយជាប្រធានបទក្នុងការជជែកគ្នា ពិសេសនៅលើបណ្តាញសង្គដោយពួកគាត់បានព្យាយាស្នើសុំគ្នាពិសេសអ្នកដែលបានបង្ហាញមុខ និងជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ខាងលើ។ ក្នុងនោះគេក៏បានឃើញអ្នកខ្លះបានកាន់កាតទាំងបាច់ៗបង្អួតគេឯង និងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ដែលអ្នកខ្លះធ្លាប់បានចូលរួមបំបេញការងារបានទាំងបង្ហាញអារម្មណ៍ខកចិត្តត្បិតមិនបានទទួលសូម្បីតែមួយនោះ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មុននេះគឺប្រធានសមាគមនសិល្បករខ្មែរ លោកជំទាវចន ច័ន្ទលក្ខិណា បានទាំងបង្ហោះសារបញ្ចេញអារម្មណ៍ដែលពិបាកទ្រាំនឹងការបង្ហោះបង្គួតសម្ញែងកាត់ទាំងបាច់ៗ។ លោកជំទាវលើកឡើងថា៖ សិល្បករសិល្បការនីរាប់ពាន់រាប់រយនាក់ប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់ រាប់ខែ ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដល់យប់កណ្តាលអធ្រាត ដោយមិនយកថវិការ ទទួលបានត្រឹមបាយ 2ពេល និង ទឹក សំបុត្រមួយសន្លឹកទាំងថ្ងៃបើក និង ថ្ងៃបិទគឺ គ្មាន មានតែកាតសម្រាប់អ្នកសម្តែង ហើយ កាតនោះគឺកំណត់ទីតាំងទៀត ( ដូចវាស់ដីដើរ ) ពេលចប់សម្តែងសល់ម៉ោងពួកគាត់គ្មានសិទ្ធទៅអង្គុយទស្សនាកម្មវិធី  😒  អ្នកត្រូវទទួលបានបែរជាមិនបាន អ្នកមិនត្រូវទទួលបានបែរជាបាន. ហេតុអ្វី ? ឬក៏គិតថាអ្នកសិល្បៈគ្មានអារម្មណ៌ចង់ទស្សនា  ?  ពេលខ្លះហួសហេតុពេក មិនមើលឃើញការលះបង់របស់អ្នកសិល្បៈ 😒😒😒

បញ្ជាក់ : សមាគមសិល្បករខ្មែរបានដាក់លិខិតស្នើរសុំសំបុត្រចូលរួមទស្សនាតាំងពីថ្ងៃទី 27 ខែ មេសា  តែមិនតប ហើយ Call មិនលើក។ សារនេះបានបង្កើតឲ្យមានការចែករំលែក និងបញ្ចេញយោបល់ព្រោងព្រាត សូម្បីតែសិល្បករដែលធ្លាប់បានចូលរួមសម្តែង ក៏គ្មានសិទ្ធិនិងឱកាសចូលរួមទស្សនាដែរ។ 

  គេសង្កេតឃើញមានសិល្បករជាច្រើនទៀតបានបញ្ចេញប្រតិកម្មនឹងការស្នើសុំសំបុត្រចូលទស្សនាការបិទការប្រគួតនេះមិនទទួលបានជោគជ័យដែលភាគច្រើនគឺជាសិល្បករដែលបានបំពេញការងារក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីថ្ងៃទី០៥ខែឧសភាកន្លងទៅ៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print