ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះសំណាក់យីហោ ផ្ទះសំណាក់ផែលើ មានទីតាំងស្ថិតនៅមាត់ទន្លេ ផែលើក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះនៅវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
នគរបាលក្រុងក្រចេះបានឱ្យដឹងថា សពជនរងគ្រោះខាងលើ ឈ្មោះ អេះ អារី ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម សញ្ជាតិខ្មែរ មានទីលំនៅភូមិកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។
ប្រភពពីនគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មានពីករណីមនុស្សស្លាប់ក្នុងបន្ទប់នៅវេលាម៉ោង១០ៈ១៥នាទី សមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងក្រចេះ សហការជាមួយកម្លាំងជំនាញខេត្ត និងមន្រ្តីមន្ទីរពេទ្យខេត្តក្រចេះ ព្រមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រចេះ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមដើម្បីធ្វេីការពិនិត្យសាកសព។
យោងតាមការឆ្លេីយបំភ្លឺពីឈ្មោះម៉ាត់ ហ៊ីម ត្រូវជាបងថ្លៃសព ប្រាប់កម្លាំងសមត្ថកិច្ចថា នៅវេលាម៉ោង១៧ថ្ងៃទី១៥ ខែឧសភាខ្លួននិងឈ្មោះ អេះ អារី (សព) បានមកសម្រាកនៅផ្ទះសំណាក់ផែលេី ជាន់ទី០២ បន្ទប់លេខ២០៧ លុះព្រឹកឡេីឡេីងនៅថ្ងៃទី១៦ ខែ ឆ្នាំដដែល វេលាម៉ោង០៦:៣០នាទី ខ្លួនបានហៅ ឈ្មោះអេះ អារី ទៅលក់មុងដូចរាល់ដង តែមិនឮឆ្លេីយ ក៏បានផ្អើលឆោឡោ រកសោចាក់ចូល ទេីបប្រទះឃើញស្លាប់តែម្តង ភ្លាមៗនោះក៏រាយការណ៍ជូនសមត្ថកិច្ចផងដែរ។
ក្រោយពិនិត្យសាកសពនិងប្រមូល
ព័ត៌មានជុំវិញកន្លែងកេីតហេតុបញ្ជាក់ថាៈឈ្មោះ អេះ អារី ពិតជាស្លាប់ដោយសារខ្យល់គរស្លាប់(គាំងបេះដូង) ពិតប្រាកដមែន។
បន្ទាប់បញ្ចប់នីតិវិធីត្រួតពិនិត្យក្រោមការសម្របសម្រួលពីព្រះរាជអា
ជ្ញាអមសាលាដំបូងសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តតាកែវ៕ដោយ ជីវ័ន្ត