ខេត្តស្ទឹងត្រែង៖បុគ្គលិកអគ្គិសនី ម្នាក់កំពុងតភ្ជាប់បណ្តាញអគ្គិសនីនៅលើបង្គោលឆ្លងចរន្តឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចទួលអូរភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។ប្រភពពីប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃថា បុគ្គលិកអគ្គិសនីខាងលើឈ្មោះហូ យ៉ា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនីខេត្ត ស្ទឹងត្រែងបាន
ឡើងលើបង្គោលតភកជាប់ចរន្ត អគ្គិសនីបង្គោលលេខ P២៣៤-២០៤ លើផ្លូវជាតិលេខ៩ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់តែម្តង។ប្រភពបន្តថាមុនពេលកើតហេតុឈ្មោះ ហូ យ៉ា បុគ្គលិកអគ្គិសនីបាន ឡើងទៅជួសជុលអគ្គិសនីនៅលើបង្គោលអគ្គិសនីលេខ P២៣៤-
២០៤ហើយក៏ឆ្លងចរន្តឆក់ បន្ទាប់មកភើញបែបនេះបុគ្គលិកអគ្គិសនីច្រើននាក់ជួយអន្តរាគមន៍បានឡើងទៅយកជនរង
គ្រោះពីលើបង្គោលចុះក្រោមយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងតែអកុសល្យក៍ផុតដង្ហើមស្លាប់ទៅហើយ ។
បច្ចុប្បន្នសពត្រូវក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ជីវ័ន្ត