ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាកMercedes មួយគ្រឿងលឿនពេក ខណៈដល់ចំណុចរង្វង់មូលសម្ដេចសង្ឃរាជជួនណាត មិនបង្អន់ល្បឿន ក៏ត្រូវវរថយន្តស៊េរីទំនេីប
ម៉ាកឡង់គ្រីស័រមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-2076 ធ្វេីដំណេីរចេញពីផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូងមកជេីង តម្រង់មករង្វង់មូលសម្ដេចសង្ឃរាជជួនណាត ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BU-3333 បេីកបរដោយបុរសម្នាក់
ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿននិងមិនបង្អន់ល្បឿន ពេលមកដល់កន្លែងកេីតហេតុ ក៏ត្រូវរថយន្តទំនេីប ឡង់គ្រីស័រ បុកពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ដោយរថយន្តឡង់គ្រីស័រ ខូចខាតពីខាងមុខ រីឯរថយន្ត Mercedes ខូចខាតផ្នែកទ្វារខាងឆ្វេង តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយសន្តិវិធី គឺភាគីខាងរថយន្ត Mercedes ព្រមសងថ្លៃខូចខាតទៅលេីរថយន្តឡង់គ្រីស័រ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង ៕ដោយ ៖ ភារ៉ា ដង្កោ