ក្មេងប្រុសម្នាក់ជិះកង់មកឈប់ចាំមិត្តភក្កិ​ ស្រាប់តែត្រូវរថយន្តម៉ាកFord Ranger បើកទៅបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់​ ខណៈដែលក្មេងប្រុសម្នាក់ត្រូវបានរថយន្តម៉ាក​ Ford Ranger​ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបេីកមកបុកចំពាក់កណ្តាលកង់យ៉ាងពេញ​ទំហឹង​ប៉ើងទៅមុខជាច្រើនម៉ែត្រ​ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​។
​     សពក្មេងប្រុសរងគ្រោះមានឈ្មោះឃាង ភីទិ អាយុ ១០ឆ្នាំ រសនៅបន្ទប់ជួលជាមួយនឹងម្តាយ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
​    យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញក្មេងប្រុសរងគ្រោះបានជិះកង់មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់កង់ក្បែរចិញ្ចើមផ្លូវ រង់ចាំមិត្ត
ភក្កិម្នាក់ទៀតដែលជិះមកជាមួយគ្នាមកដល់​ ខណៈឈប់បានបន្តិចក៏មានរថយន្តមួយគ្រឿងម៉ាក​ Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7943បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង​ និងធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន​ បានបុកកង់ចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​ បណ្តាលឱ្យប៉ើងក្មេងប្រុសរងគ្រោះបោកក្បាលនៅនឹងថ្នល់របួសធ្ងន់​ ។
​     ក្រោយកេីតហេតុភ្លាមៗ​ រថយន្តសាមុយបានមកដឹកក្មេងប្រុសរងគ្រោះយកទៅសង្គ្រោះបន្ទាន់​ផងដែរ​ តែអកុសលដោយសារស្ថានភាពក្មេងប្រុសរងគ្រោះធ្ងន់ធ្ងរពេកក៏បានស្លាប់នៅឯមន្ទីរពេទ្យតែម្ដងទៅ។ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីធ្វើការសួរនាំបន្ត​ ។ បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងកង់ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយ​នៅពេលក្រោយ។ ចំណែកសពក្មេងប្រុសជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print