រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រែក្លាយតំបន់ប្រឡាយស្ទឹងមានជ័យ ឲ្យមានសួនកុមារ និងសួនច្បារសាធារណៈសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋមក ហាត់ប្រាណ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍតំបន់មិនរៀបរយនៅតាមប្រឡាយស្ទឹងមានជ័យឲ្យ ក្លាយទៅជាតំបន់រៀបរយ ដោយផ្ទះសំបែងប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយ និងការរស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានល្អ ហើយនៅក្រោមស្ពានស្ទឹងមានជ័យ ក៏មានការអភិវឌ្ឍផងដែរ ដោយមានទាំងសួនកុមារនិងសួនច្បារសាធារណៈសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ ប្រាណដើម្បីសុខភាពថែមទៀតផង។

     នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោង ហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះនៅតាមប្រឡាយស្ទឹងមានន័យនិងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ 

    ពីធីនេះក៏មានការចូលរួមពីលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និងលោកប៉ូ ដេវីដ រ៉េញនីញ៉េ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋធានីប៉ារីសផងដែរ។

  លោក នួន ផារ័ត្ន បានមានប្រសាសន៍ឲ្យដឹងថា ស្ទឹងមានជ័យ ពីដើមឡើយជាតំបន់មិនរៀបរយ តែក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ សូមគោលការណ៍ទៅរាជរដ្ឋាភិបាល យើងបានអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ពីតំបន់មិនត្រៀមរយ មកជាតំបន់រៀបរយ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុន សែន បានប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមដងប្រឡាយនេះ ដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់ដែលមានផាសុខភាព មានអនាម័យ បរិស្ថានល្អមានផ្លូវធ្វើដំណើរងាយស្រួលផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនួន ផារ័ត្ន បានអំពាវអោយ

ប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាកុំរំលោភចំណីផ្លូវថ្មើជើងតាមដងប្រឡាយ និងកុំលក់ដូរនៅក្រោមស្ពានអាកាស្ទឹងមានជ័យដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់សោភណ្ឌភាពរាជធានីភ្នំពេញ។

  លោកប៉ូ ដេវីដ រ៉េញនីញ៉េ បានមានប្រសាសន៍លើកឡើងដែរថា៖ លោកពិតជារីករាយជាមួយនឹងគម្រោងដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ។ គម្រោង

នេះទោះបីតូចក៏ពិតមែន ប៉ុន្តែវាមានអត្ថន័យធំធេងនិងជាគម្រោងគំរូ សម្រាប់យកទៅអនុវត្តទៅតាមបណ្ដាលប្រទេសផ្សេងទៀត។

  គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ រួមមាន៖ 

មណ្ឌលសហគមន៍ ដែលមាន ជាន់ផ្ទាល់ដីនិងជាន់ទី១ មានបន្ទប់សិក្សារបស់កុមារ ផ្ទះបាយ ការិយាល័យ បន្ទប់ទឹក បុរស នារី និង ទីធ្លាសម្រាប់ប្រជុំ ជាមួយនិងបន្ទប់ពិនិត្យសុខភាពផងដែរ និងការសម្ពោធដាក់អោយប្រើប្រាស់សួនកុមារនិងសួនច្បារសាធារណៈសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណនៅក្រោមស្ពានស្ទឹងមានជ័យនេះ៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print