ច្រករបៀងពីរក្នុងស្រុកអូរជ្រៅកំពុងមានបទល្មើសឆ្លងដែននៅទំនិញគ្រប់មុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ច្រករបៀងចំនួនពីរក្នុងស្រុកអូរជ្រៅ
កំពុងដំណើរការបទល្មើសគ្រប់ប្រភេទទំនិញ​ជា​ច្រើន​មុខ គេ​ឃើញ​ដឹក​ជញ្ជូន​តាម​រថយន្ត​តូច​ៗ, រ៉ឺ​ម៉ក​សណ្តោង​, រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​គោ​យន្ត​កែ​ច្នៃ​ជាដើម ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៥ ដើម្បី​បន្ត​ទៅ​គោលដៅ​ផ្សេង​ៗ​ចែកចាយទៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញ​ទាំងនេះ បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភាគច្រើន​ចេញពី​ច្រករបៀង​ក្នុងស្រុក​អូរ​ជ្រៅ ជា​ពិសេស​ច្រករបៀង​ជោគជ័យ និង​ច្រង​របៀង​អូរបីជាន់និងច្រកមួយ​ចំនួន​ទៀត តាម​បន្ទាត់​ព្រំដែន​។ យានយន្ត​ដឹក​ទំនិញ​ទាំងនេះ គេ​ឃើញ​ឆ្លង​បា​រ៉ា​ស់​ត្រួតពិនិត្យ​របស់​ក្រុម​យោធា តាម​ចំណុច​ភូមិសាស្ត្រ​ខាងលើ ទំនង​​ចូល​ទៅ​តំបន់​.​ស ដើម្បី​ដឹក​ទំនិញ​ដែល​ខាង​ឈ្មួញ​ថៃ​ដឹក​ជញ្ជូន​មក​ឲ្យ​។
ដោយឡែកច្រករបៀងជោគជ័យឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ សេចក្ដី
រាយការពីរពលរដ្ឋថាមានឃ្លាំស្តុកទំនិញចំនួន៤គីជារបស់ជនជាតិថៃដែលយកទំនិញពីរប្រទេសថៃមកដាក់ស្តុកក្នុងឃ្លាំងនៅក្នុងបន្ទាយ
ទាហ៊ាន ផ្ដាច់មុខសូម្បីតែពលរដ្ឋខ្មែរក៏មិនអាចនាំចេញតាមច្រករបៀងមួយនេះដែរ ។
ជនជាតិថៃដែលមានឃ្លាំងទំនិញស្តុកនៅច្រករបៀខាងលើនោះឈ្មោះម៉ែឡាត់ ហើយជនជាតិថៃរួបនោះបានរកស៊ីស្តុកទំនិញនៅទីតាំងនោះជាយូឆ្នាំ មន្ត្រីជម្នាញមិនបានទប់ស្កាត់រាល់បទល្មើស់ឆ្លងដែន តាមច្រករបៀងព្រំដែនខ្មែរ-ថៃដើម្បីពង្រឹងសន្តិសុខ ទំនិញគេចពន្ធគ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាពក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀងជោគជ័យ ក្នុងភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយមេបញ្ជាការវរៈ៥១៤លោកប៉ែនសុគុនហៅប្រុញ នៅតែបន្តដំណើរការយ៉ាងរលូនឲ្យជនជាតិថៃយកទំនិញមកស្តុកក្នុងឃ្លាំងដើម្បីចែកចាយឲ្យបាត់បង់ថវិការតាមរយៈបង់ពន្ធចូលរដ្ឋ ជាពិសេសនៅទីនោះជាបន្ទាយយោធាហើយបណ្ដោយឲ្យជនជាតិថៃយកទំនិញមកស្តុកទុក្ខនៅកន្លែងឈរជើងរបស់យោធាទៀតផង។
ប្រភពបន្តថាៈដោយទំនិញចេញនៅតាមបន្ទាត់ព្រំដែននៅពេលយប់ច្រើនក៏ធ្វើឲ្យអ្នកនាំទំនិញមកស្របច្បាប់តាមច្រកទ្វារអន្តជាតិនិងបង់ពន្ធចូលរដ្ឋមានការថយចុះ ហើយមុខទំនិញទីផ្សារលក់មិនទាន់មុខទំនិញមិនបង់ពន្ធឡើយ៕ ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print