ខេត្តបន្ទាយមានជ័យៈ ច្រករបៀងចំនួនពីរក្នុងស្រុកអូរជ្រៅ
កំពុងដំណើរការបទល្មើសគ្រប់ប្រភេទទំនិញជាច្រើនមុខ គេឃើញដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃជាដើម ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ដើម្បីបន្តទៅគោលដៅផ្សេងៗចែកចាយទៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញទាំងនេះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅ ជាពិសេសច្រករបៀងជោគជ័យ និងច្រងរបៀងអូរបីជាន់និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន។ យានយន្តដឹកទំនិញទាំងនេះ គេឃើញឆ្លងបារ៉ាស់ត្រួតពិនិត្យរបស់ក្រុមយោធា តាមចំណុចភូមិសាស្ត្រខាងលើ ទំនងចូលទៅតំបន់.ស ដើម្បីដឹកទំនិញដែលខាងឈ្មួញថៃដឹកជញ្ជូនមកឲ្យ។
ដោយឡែកច្រករបៀងជោគជ័យឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ សេចក្ដី
រាយការពីរពលរដ្ឋថាមានឃ្លាំស្តុកទំនិញចំនួន៤គីជារបស់ជនជាតិថៃដែលយកទំនិញពីរប្រទេសថៃមកដាក់ស្តុកក្នុងឃ្លាំងនៅក្នុងបន្ទាយ
ទាហ៊ាន ផ្ដាច់មុខសូម្បីតែពលរដ្ឋខ្មែរក៏មិនអាចនាំចេញតាមច្រករបៀងមួយនេះដែរ ។
ជនជាតិថៃដែលមានឃ្លាំងទំនិញស្តុកនៅច្រករបៀខាងលើនោះឈ្មោះម៉ែឡាត់ ហើយជនជាតិថៃរួបនោះបានរកស៊ីស្តុកទំនិញនៅទីតាំងនោះជាយូឆ្នាំ មន្ត្រីជម្នាញមិនបានទប់ស្កាត់រាល់បទល្មើស់ឆ្លងដែន តាមច្រករបៀងព្រំដែនខ្មែរ-ថៃដើម្បីពង្រឹងសន្តិសុខ ទំនិញគេចពន្ធគ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាពក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀងជោគជ័យ ក្នុងភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយមេបញ្ជាការវរៈ៥១៤លោកប៉ែនសុគុនហៅប្រុញ នៅតែបន្តដំណើរការយ៉ាងរលូនឲ្យជនជាតិថៃយកទំនិញមកស្តុកក្នុងឃ្លាំងដើម្បីចែកចាយឲ្យបាត់បង់ថវិការតាមរយៈបង់ពន្ធចូលរដ្ឋ ជាពិសេសនៅទីនោះជាបន្ទាយយោធាហើយបណ្ដោយឲ្យជនជាតិថៃយកទំនិញមកស្តុកទុក្ខនៅកន្លែងឈរជើងរបស់យោធាទៀតផង។
ប្រភពបន្តថាៈដោយទំនិញចេញនៅតាមបន្ទាត់ព្រំដែននៅពេលយប់ច្រើនក៏ធ្វើឲ្យអ្នកនាំទំនិញមកស្របច្បាប់តាមច្រកទ្វារអន្តជាតិនិងបង់ពន្ធចូលរដ្ឋមានការថយចុះ ហើយមុខទំនិញទីផ្សារលក់មិនទាន់មុខទំនិញមិនបង់ពន្ធឡើយ៕ ដោយ៖ វណ្ណា