ប្រធានសហព័ន្ធ បាល់ទាត់ ថៃ (FA) បាន សុំទោស កាលពី ថ្ងៃ ពុធ និង បាន សន្យា ដាក់ ទណ្ឌកម្ម ធ្ងន់ធ្ងរ ចំពោះ អ្នក ប្រព្រឹត្ត ខុសបន្ទាប់ ពី មាន ការ ប្រទាញប្រទង់ គ្នា ក្នុង ការ ប្រកួត បាល់ ទាត់ព្រឹត្តិការណ៍ស៊ីហ្គេម (South East Asia Games) វគ្គ ផ្តាច់ព្រ័ត្រទល់ នឹង ប្រទេស ឥណ្ឌូនេស៊ី នៅ កម្ពុជាកាលពីយប់ថ្ងៃទី១៦ ឧសភា។
ក្រុមជម្រើសជាតិ U22 ឥណ្ឌូណេស៊ីបានឈ្នះក្នុងលទ្ធផល ៥–២ កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីម៉ោងបន្ថែម ដែលពេលនោះថៃត្រូវបានកាត់បន្ថយកីឡាករមកត្រឹម៨នាក់ និងឥណ្ឌូនេស៊ីមកត្រឹម១០នាក់បន្ទាប់ពីទទួលបានកាតក្រហមចំនួន៤នាក់ និងមានការប៉ះទង្គិចគ្នាចំនួន២លើក។
សមាគមកីឡាបាល់ទាត់ថៃបានប្រកាសថា ឧបទ្ទវហេតុនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញបានធ្វើឱ្យខូចមុខមាត់របស់ក្រុមជម្រើសជាតិ ហើយបានលើកឡើងពីការចូលរួមរបស់គ្រូបង្វឹករបស់ពួកគេសម្រាប់ការរិះគន់ជាពិសេស។ TFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាគមចង់បង្ហាញពីការខកចិត្តរបស់ខ្លួន និងសុំទោសចំពោះឧប្បត្តិហេតុដ៏វឹកវរដែលបានកើតឡើងនៅក្រៅទីលាន ជាពិសេសបុគ្គលិក និងគ្រូបង្វឹកដែលតំណាងឱ្យជនជាតិថៃទាំងអស់ ក្នុងអំឡុងពេលកាតព្វកិច្ចប្រកួតស៊ីហ្គេម ពួកគេត្រូវតែរក្សាអារម្មណ៍ស្ងប់ស្ងាត់របស់ពួកគេក្រោមសម្ពាធខ្ពស់។ ហេតុការណ៍នេះនឹងមានគណៈកម្មាធិការស៊ើបអង្កេតអ្នកពាក់ព័ន្ធទាំងអស់ ហើយនឹងមានការផាកពិន័យ និងមិនមានការការពារដល់អ្នកពាក់ព័ន្ធនោះទេ ដែលការស៊ើបអង្កេតនឹងចាប់ផ្តើមភ្លាមៗនៅពេលក្រុមត្រឡប់មកប្រទេសវិញ”។
ការវាយតប់លើកទីមួយត្រូវបានផ្ទុះឡើង នៅពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែជិតបញ្ចប់៩០នាទី ហើយកីឡាករ និងគ្រូបង្វឹករបស់ឥណ្ឌូនេស៊ីបានអបអរដោយគិតថា ពួកគេបានឈ្នះការប្រកួតក្នុងលទ្ធផល ២–១។ ការ ទាត់ ហ្វ្រីឃីក របស់កីឡាករថៃ Yotsakorn Burapha ស៊ុតបញ្ចូលទី តាម ស្មើ ដែល បង្ក ឱ្យ មាន ការ ប៉ះ ទង្គិច គ្នា យ៉ាង ខ្លាំងនៅក្រៅទីលានប្រកួតរវាងក្រុមទាំង២។
ការប្រកួតស្មើ ២ទល់២ បានធ្វើឱ្យការប្រកួតឈានចូលម៉ោងបន្ថែម ប៉ុន្តែឥណ្ឌូនេស៊ីបានវាយបកវិញភ្លាមៗ ដែលបណ្តាលឱ្យមានការប៉ះទង្គិចម្តងទៀត ដោយប្រើកណ្តាប់ដៃ និងទាត់រវាងគ្រូបង្វឹក និងកីឡាករមកពីភាគីទាំងសងខាង និងមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច សន្តិសុខកីឡដ្ឋានទៅបំបែកផងដែរ។
គ្រូបង្វឹកឥណ្ឌូណេស៊ីលោក Indra Sjafri មិនមានអារម្មណ៍ខឹងសម្បារទេ បន្ទាប់ពីដឹកនាំប្រទេសរបស់គាត់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩១ ដែលជាស្នាដៃដែលធ្វើឡើងដោយប្រធានាធិបតីលោក Joko Widodo។ គាត់បាននិយាយថា “ភាពតានតឹងនៃការប្រកួតគឺខ្ពស់ កុំ ឱ្យ មាន ការ បន្ទោស គ្នា ទៅ វិញ ទៅ មក ! នេះ ជា វគ្គ ផ្តាច់ព្រ័ត្រ ដ៏ អស្ចារ្យ”។
ជាមួយគ្នានោះ លោក កែវ សារ៉េត អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសុំអភ័យទោសដូចគ្នាចំពោះហេតុការណ៍ដ៏អាក្រក់នេះ។ លោក បន្ត ថា “យើង មិន មាន បញ្ហា ជាមួយ ពួកគេ ទេ ហើយ ក្នុង នាម ជា ម្ចាស់ ផ្ទះ យើង បាន ធ្វើជា ម្ចាស់ ផ្ទះ ទាំង ស្រុង និង ជោគជ័យ។ បញ្ហាដែលកើតឡើងនៅលើទីលាននឹងត្រូវដោះស្រាយដោយមន្ត្រីការប្រកួត ហើយពួកគេកំពុងធ្វើរបាយការណ៍ដើម្បីផ្ញើទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដូច្នេះអាចប្រឈមមុខនឹងការពិន័យទាក់ទងនឹងក្រមសីលធម៌ និងវិន័យនៃការប្រកួត”។ ភ្លាមៗមិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅឡើយទេ ៕ (រូបភាព ៖ channelnewsasia.com/Reuters)