ស្លាប់កើនឡើងជាង ៨០នាក់ និងពលរដ្ឋជាង២លាននាក់ភៀសខ្លួនដោយព្យុះកំណាច មូចា

ចែករំលែក៖

គិតត្រឹមថ្ងៃទី១៧ខែឧសភា ព្យុះ Mocha បានសម្លាប់មនុស្ស ៨១នាក់ និងជាង២លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ក្នុងពេលនេះអ្នកភូមិបន្តស្នាក់នៅក្នុងផ្ទះរួមគ្នា និងរង់ចាំការផ្តល់ជំនួយ។

ព្យុះស៉ីក្លូន Mocha បានបោកបក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាមួយនឹងកម្លាំងខ្យល់រហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងហោចណាស់មនុស្ស ៤៦នាក់បានស្លាប់ នៅក្នុងភូមិប៊ូម៉ា (Bu Ma) និងភូមិឃួង ដូកការ (Khaung Doke Kar) នៃរដ្ឋរ៉ាឃីនជាកន្លែងដែលជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារស់នៅទីនោះ។ បើតាមសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតមីយ៉ាន់ម៉ា ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយដល់ប្រទេសរបស់ខ្លួន។
គួរបញ្ជាក់ថា Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារលើតំបន់នេះ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅទូទាំងរដ្ឋរ៉ាឃីន។ ព្យុះស៊ីក្លូននៅភាគពាយ័ព្យនៃតំបន់ប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងជាប្រចាំ និងធ្លាប់សម្លាប់មនុស្សដែលកំពុងរស់នៅតាមបណ្តោយឆ្នេរ នៃមហាសមុទ្រឥណ្ឌាភាគខាងជើង ដែលមានមនុស្សរាប់សិបលាននាក់រស់នៅ៕ ដោយធីរីណា

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print