រកឃើញយានយន្តល្មើសចំនួន ៤៤គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី១៨​ ឧសភា​ម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ១៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣គ្រឿង ម៉ូតូ ៥៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤គ្រឿង មានម៉ូតូចំនួន ៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ដោយឡែក​ នៅថ្ងៃដដែល​នេះ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងកងរាជអាវុធហត្ថ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនផងដែរ។

...

ជាមួយគ្នានោះ​ កម្លាំង​ជំនាញ​ ក៏បានផ្សព្វផ្សាយ​ណែនាំ​ច្បាប់ស្តី​ពី​​ចរាចរណ៍​ផ្លូវគោក​​ និង​បានចែក​ជូន​សៀវភៅ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ដេីម្បីស្វែងយល់​​អំពី​ការកាត់បន្ថយ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print