ឃាត់ខ្លួនជនពាក់ព័ន្ធ ២៥នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ១៣ករណីទូទាំងប្រទេសថ្ងៃទី១៨ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣​ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ២៥នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៥,៨០ក្រាម។
ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៩អង្គភាព មានដូចខាងក្រោម​៖

...

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១៧,៦៧ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤៣ក្រាម។
*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១,៣១ក្រាម។
*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤,៨៨ក្រាម។
*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,០៩ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
*៨ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៧,១១ក្រាម។
*៩ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣១ក្រាម៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print