ខេត្តកំពង់ស្ពឺ÷ រថយន្តសេរីទំនើបមួយគ្រឿងត្រូវបានឆាបឆេះនៅលើផ្លូវល្បឿនលឿនទៀតហើយតែសំណាងល្អគ្មានអ្នករងរបួស។ករណីកើតឡើងនៅត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺគីឡូម៉ែត្រលេខ៥១កាលពីវេលាម៉ោង៣និង៥៧
នាទីទាបភ្លឺថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-8878។
បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងកើតទៅទិសខាងលិចើកបរមកដល់ចំណុចខាងលើរថយន្តក៏ឆាបឆេះតែម្តងបណ្តាលឲ្យខូចខាតទាំងស្រុងមិនមានអ្នករងរបួសនោះទេ។
ប្រភពបានបន្តទៀតថាចំពោះវត្ថុតាងរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK២៦
កំពង់ស្ពឺកើតដើម្បីចាត់ការតាមនីតិវិធី៕ដោយ÷ចន្ទ លីហា