បុរសម្នាក់ស្លាប់នៅក្នុងបន្ទប់ទឹកអគារពិគ្រោះព្យាបាលជំងឺគង់ធីព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតដោយសារអាការជំងឺលើសឈាម គាំងបេះដូងស្ថិតនៅក្នុង

...
បន្ទប់ទឹក នៃអគារពិគ្រោះព្យាបាលជំងឺគង់ធីព្រែកឯង តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទះលេខ២ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧និង៥៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះប៉ុន រស្មី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិអំពិលទឹក ឃុំកំពង់ថ្ម ស្រុកលើកដែក ខេត្តកណ្តាល ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះតាក់ស៊ីពីភ្នំពេញត្រឡប់ទៅផ្ទះ ពេលមកដល់មុខផ្ទះកើតហេតុ ជនរងគ្រោះក៏បានចុះពីរថយន្ត រួចទៅអង្គុយលើតុមុខផ្ទះកើតហេតុ ហើយស្រែកថា ជួយផងចុកពោះណាស់ ពេលនោះគ្រូពេទ្យឈ្មោះ គង់ ធី ក៏អោយចូលអង្គុយក្នុងផ្ទះសិន ពុំទាន់បាន ពិនិត្យផង ជនរងគ្រោះក៏សុំចូលបន្ទប់ទឹក ពេលដើរគាត់ថា វិលមុខ ពេលនោះ ជនរងគ្រោះចូលបន្ទប់ទឹក យូរពេក គ្រូពេទ្យគង់ធី ក៏ដើរទៅពិនិត្យមើល ឃើញជនរងគ្រោះដួលស្លាប់ក្នុងបន្ទប់ទឹក ហើយក៏ មករាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យជំនាញ បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារ ជំងឺលើស ឈាម គាំងបេះដូង។

បច្ចុប្បន្ន សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

1-100

2-96

ដោយ៖ សណ្ដោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print