ខ្ញុំបាទ ជាប្រជាពលរដ្ឋម្នាក់ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សំណូមពរសាលារាជធានីភ្នំពេញចំពោះម្ចាស់
ខ្ញុំបាទយល់ឃើញថា ស្ថានភាពផ្លូវសព្វថ្ងៃនេះ កំពុងស្ថាបនា វាមានសភាពតូចចង្អៀត ដូច្នេះវាបង្កឲ្យមានការកកស្ទះចរាចរណ៍ជានិច្ច ជាពិសេស រាល់ពេលដែលរថយន្តបាញ់ស៊ីម៉ង់ត៍ និងរថយន្តដឹកស៊ីម៉ង់ត៍ក្រឡុក ចេញ ចូលការដ្ឋានម្តងៗ ។ ម្យ៉ាងទៀតរថយន្តទាំងនោះជាប្រភេទរថយន្តធំៗ ចេញមកចរាចរណ៍លើផ្លូវចង្អៀត ស្របពេលដែលម៉ូតូកង់ជាច្រើនរបស់សិស្សានុសិស្ស មន្ត្រីរាជការកំពុងចរាចរណ៍លើផ្លូវនេះដែរ អាចបង្កជាគ្រោះថ្នាក់ជាយថាហេតុបានគ្រប់ពេល ។ ម្យ៉ាងទៀតអ្នកបើកបររថយន្តធំៗទាំងនោះ មិនសូវយោគយល់ដល់អ្នកធ្វើដំណើរដែលប្រើប្រាស់យានតូចៗផ្សេងទៀតនោះឡើយ ។
ក្នុងនាមប្រជាពលរដ្ឋ ដែលរស់នៅតំបន់ច្បារអំពៅ យល់ឃើញថា សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចំពោះករណីរថយន្តធំៗធ្វើដំណើរក្នុងរាជធានី គួរតែមានវិធានការក្តៅថែមទៀត ។ រថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលកំពុងធ្វើសកម្មភាពនៅតំបន់ច្បារអំពៅ និរោធន៍ និងនៅតាមផ្លូវជាតិលេខ១ កំពុងបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់សុវត្ថិភាពអ្នកធ្វើដំណើរផ្សេងទៀត ។ ខ្ញុំបាទរំពឹងថា អាជ្ញាធរគួរតែមានវិធានការជាមុន កុំឲ្យមានបញ្ហាហើយ ទើបស្តាយក្រោយ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់