ប្រធានក្រុមជម្រើសជាតិអ៊ីតាលី Leonardo Bonucci នឹងចូលនិវត្តន៍នៅចុងបញ្ចប់រដូវកាលក្រោយ

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិអ៊ីតាលី និងជាប្រធានក្រុមសេះបង្កង់ Juventus កីឡាករ Leonardo Bonucci និយាយថា គាត់នឹងចូលនិវត្តន៍ពីបាល់ទាត់នៅចុងរដូវកាលក្រោយ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៨ដង នៅក្លិបអ៊ីតាលី និងបានបង្ហាញខ្លួនជាលើកទី៥០០របស់គាត់ជាមួយនឹងក្រុម Sevilla កាលពីសប្តាហ៍មុន។

 គាត់ក៏បានបង្ហាញខ្លួនឲ្យជម្រើសជាតិចំនួន១២០ប្រកួត និងជាផ្នែកមួយនៃក្រុមអ៊ីតាលីដែលបានផ្តួលក្រុមអង់គ្លេសដើម្បីឈ្នះ Euro 2020 កាលពីខែកក្កដា ឆ្នាំ២០២១។ គាត់បាននិយាយថាការពាក់អាវនេះប្រៀបដូចជាការរស់នៅក្នុងក្តីសុបិនអស់រយៈពេល១២ឆ្នាំមកហើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺសម្រាប់អាវដែលសម្រាប់ខ្ញុំគឺដូចជាស្បែកទីពីរ។ ពីក្មេងប្រុសដែលសប្បាយចិត្តណាស់ដែលបានពាក់អាវនេះ ព្រោះវាជាសុបិនរបស់គាត់ ដែលសុបិនក្លាយជាការពិត

 Bonucci ដែលកុងត្រានឹងផុតកំណត់នៅរដូវកាលក្រោយ បានចាប់ផ្តើមអាជីពរបស់គាត់នៅ Inter Milan ក្នុងឆ្នាំ២០០៥ ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០០៥២០០៦។

ខ្សែការពារក៏ធ្លាប់លេងនៅ Treviso, Pisa, Genoa និង Bari មុនពេលចូលរួមជាមួយ Juventus ក្នុងឆ្នាំ២០១០ ដោយក្លាយជាផ្នែកមួយនៃខ្សែការពារដ៏ល្បីរបស់ Juventus រួមជាមួយ Andrea Barzagli, Giorgio Chiellini និងអ្នកចាំទី Gianluigi Buffon ដែលធ្លាប់លេងបាល់ទាត់អ៊ីតាលីអស់មួយទសវត្សរ៍។

 ក្រុមយក្សនៅ Turin បានឈ្នះពានរង្វាន់ចំនួន៩ជាប់ៗគ្នារវាងឆ្នាំ២០០១២០១២ និង២០១៩២០២០ ដោយ Bonucci បានឈ្នះចំនួន៨នៃពានរង្វាន់ទាំងនោះបន្ទាប់ពីចំណាយពេលមួយរដូវកាលនៅ AC Milan ក្នុង២០១៧២០១៨។ Bonucci បានបង្ហាញខ្លួនជាលើកដំបូងនៅអ៊ីតាលីក្នុងខែមីនា ឆ្នាំ២០១០ ហើយបានធ្វើជាប្រធានក្រុមជាលើកដំបូងនៅ៤ឆ្នាំក្រោយមក។

 គាត់បានតំណាងឱ្យក្រុមអ៊ីតាលីក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួនពីរ និងជើងឯកទ្វីបអឺរ៉ុបចំនួន៣ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករងនៅ Euro 2012 មុនពេលលើកពានរយៈពេល៩ឆ្នាំក្រោយមក បន្ទាប់ពីការឈ្នះដោយបាល់ប៉េណាល់ទីលើក្រុមអង់គ្លេសនៅកីឡដ្ឋាន Wembley (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print