សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍ការប្រកួត​កីឡាស៊ីហ្គេមនៅបរិវេណវិមានឈ្នះ-ឈ្នះ

ចែករំលែក៖

ភ្នំពេញ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ណែនាំឲ្យ​សម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យឆ្លាក់ព្រឹត្តិការណ៍ការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះក្រោយ​ទន្ទឹង​រង់​ចាំ​អស់​រយៈពេល ៦៤ឆ្នាំ​ នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយបាន​ដឹង​។

សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៣នេះ ​បាន​បង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេងនៃភាពធ្វើ​ជាម្ចាស់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ​ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន។

...

សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំងសិលានៅ​បរិវេណវិមានឈ្នះ-ឈ្នះ ពីព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្ ដែលកម្ពុជា​បានរៀ​បចំ​ដោយ​ជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ​ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាមជំនាញនៃវិញ្ញាសានីមួយៗផងដែរ។ សម្តេច​ថា មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print