ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តហុងដាCRV ស៊េរីឆ្នាំ២០១៦មួយគ្រឿង បានបើកប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យ
ករណីខាងនេះ បានកើតឡើងនៅម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្បែរស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីឃើញហេតុការណ៍នេះបានបញ្ជាក់ថា រថយន្តហុងដាCRV ស៊េរីឆ្នាំ២០១៦ ពណ៌ស ស្លាកលេខភ្នំពេញ2AA-4515 បើកបរស្របទិសជាមួយនិងម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥ ពណ៌ក្រហម ស្លាកលេខបាត់ដំបង1B-2343 បានបុកពីក្រោយម៉ូតូបណ្តាលម៉ូតូដួលសង្កត់ជើងឆ្វេងព្រមទាំងរថយន្តកិនហើយថយរថយន្តទៅក្រោយវិញ ។ ពួកគាត់បានបន្តទៀតថា វាដូចជាអយុត្តិធម៌ចំពោះអ្នកបើកម៉ូតូណាស់ត្រូវរថយន្តបុកហើយបែរជាអ្នកបើករថយន្តចុះពីលើរថយន្តមកស្តីបន្ទោស ដោយមិនព្រមជួយលើកម៉ូតូបើទោះជាបានឃើញម៉ូតូសង្កត់លើអ្នកបើកម៉ូតូក៏ដោយ។
ចំណែកឯម្ចាស់រថយន្តវិញ ក៏បានប្រាប់អ្នកសារព័ត៌មាននៅនិងកន្លែងកើតហេតុឲ្យដឹងថា គឺភាគីខាងម៉ូតូទៅវិញទេ ដែលបើកបរដោយមិនប្រុងប្រយ័ត្នកៀរថ្ពាល់រថយន្តពីខាងស្តាំកង់មុខស្តាំ និងអូសរបើកកាងទៀតផង។ ហើយម្ចាស់រថយន្តបានបញ្ជាក់ថា បើភាគីខាងម៉ូតូទទួលកំហុសហើយនោះ គាត់សុខចិត្តយករថយន្តគាត់ទៅជួសជុលដោយខ្លួនឯងចុះ ព្រោះមិនចង់វែងឆ្ងាយនោះទេ ។
ក្រោយកើតហេតុគេឃើញនគរបាលចរាចរណ៍ខណ្ឌទួលគោក ចុះមកធ្វើការវាស់វែងនិងសម្របសម្រួលគ្នា ដោយភាគីទាំង២ឯកភាពបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុដោយយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួន ៕
ដោយ៖ ស ដារ៉ា