ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកខ្សែកបង្កការភ្ញាក់ផ្អេីលទាំងព្រឹកចំណែកជនសង្ស័យគេចខ្លួនបាត់អស់មិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាល សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធធ្វេីដំណើរតាមដងផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកធ្វេីសកម្មភាពឆក់យកខ្សែកមាសពីកជនរងគ្រោះ ភ្លាមនោះជនរងគ្រោះដឹងខ្លួនទាន់ស្រវាចាប់បានពាក់កណ្តាលមកវិញ ហេីយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
តាមការបង្ហេីបពីពលរដ្ឋបានប្រាប់ឱ្យដឹងថា បទល្មេីសលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានខណ្ឌកំបូលកំពុងតែកេីតឡេីងជាញឹកញាប់ ធ្វេីឱ្យពលរដ្ឋមានការភ័យខ្លាចទោះបីពេលថ្ងៃក៏ស្ទេីរតែមិនហ៊ានចេញក្រៅផ្ទះដែរ។
ទោះជាយ៉ាងណាក៏ដោយពលរដ្ឋស្នេីដល់លោក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលមេត្តាចាត់កម្លាំងល្បាតក្នុងមូលដ្ឋានឱ្យបានច្រេីនបន្តិចដេីម្បីជៀសវាងបទល្មេីសកេីនឡេីង៕ដោយ៖សុខាសែនជ័យ