ខេត្តស្វាយរៀង: លោក សៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួម ជួយថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស។
ការអំពាវនាវបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ក្នុង ទិវាជាតិនៃការចងចាំ ២០ ឧសភា
នឹងរំលឹកវិញ្ញាណក្ឌន្ន ថ្ងៃ២០ឧសភានៅវត្តកំពង់ត្រាចស្ថិតនៅភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក
ដោយមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស កងកម្លាំងទាំង៣ លោកតាលោកយាយសរុបជាង៧០០នាក់។
លោកសៅសុខា បានបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកបានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពល រដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀ សចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិ បតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
លោក ក៏បានសង្កត់ធ្ងន់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកា សគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀតពិសេសសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ អោយបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែនជាប្រធាន៕ដោយ៖ សុថាន