ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំការប្រឡងជ្រើសរើសបេក្ខជន សិស្ស. និស្សិតឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ័មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញសំរាប់ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២១ ឧសភា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាមណ្ឌលប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ័មន្ត្រីរាជការស៊ីវិល រដ្ឋបាល រាជធានីភ្នំពេញ សំរាប់ឆ្នាំ២០២៣តាមលិខិតលេខ៣៣៤ស.ជ.ណចុះថ្ងៃទី២កុម្ភះ ឆ្នាំ២០២៣របស់ ក្រសួងមហាផ្ទៃស្តីពីការជ្រើសរើសក្របខណ្ឌ័មន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ ក្រោមជាតិសម្រាប់ផែនការក្របខណ្ឌ័ឆ្នាំ ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់តាំងមន្ត្រីរាជការឲ្យចូលរួមជាសមាជិក គណៈកម្មការ និងអនុគណៈកម្មកាចំនួន៨ដើម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗ ខ្លួនក្នុងមណ្ឌលប្រឡង។ការកាត់វិញ្ញាសារប្រឡងត្រូវបានធ្វើឡើងនាព្រឹកព្រលឹម ថ្ងៃទី២១ ឧសភា ២០២៣ ដោយមានការចូលរួមពី លោក ឯល ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ,ឯ.ឧ កើត ឆែ អភិបាលរងតំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ។សម័យប្រឡងនេះធ្វើឡើងរយះពេលមួយព្រឹក ដែលមានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន២.២៤៤រូប,ជានារីចំនួន១.០០២រូប ស្មើនឹង៩១ បន្ទប់។តាមការគូសបញ្ជាក់ពីគណៈកម្មការមេប្រយោគឲ្យិដឹងថា៖ ប្រភេទក្របខណ្ឌ័ត្រូវបានចែកចេញជា៣គឺ(ក)ទីស្តីការ ក្រសួងមហាផ្ទៃ មានក្របខណ្ឌ័មន្ត្រីរដ្ឋបាលជាន់ខ្ពស់ជ្រើសរើស១៥នាក់ក្នុងចំណោម បេក្ខជនដាក់ពាក្យប្រឡងចំនួន៤៥០នាក់។ក្របខណ្ឌមន្ត្រីក្រមការជ្រើសរើស១៥នាក់ក្នុងចំណោមបេក្ខជន៤៨៩នាក់,ក្របខណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស ១០នាក់ ក្នុងចំណោមបេក្ខជន៦៥៦នាក់។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញមានក្របខណ្ឌ័មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស៥ នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤១នាក់។ក្របខណ្ឌ័មន្ត្រីក្រមការជ្រើសរើស៥នាក់ក្នុងចំណោមបេក្ខជនដាក់ ពាក្យប្រឡង១៦០នាក់,និងក្របខណ្ឌ័លេខាធិការរដ្ឋបាលបាល ត្រូវជ្រើសរើស ៥ នាក់ក្នុងចំណោមបេក្ខជន៣៤៨នាក់។ ចំពោះការប្រឡងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ធ្វើឡើងលើវិញ្ញាសារ ជំនាញឯកទេសនិងភាសារអង់គ្លេសមានរយៈពេល ២ម៉ោង,ក្របខណ្ឌមន្ត្រីក្រមការប្រឡងលើវិញ្ញាសារជំនាញនិងភាសារអង់គ្លេសរយះពេល២ម៉ោង។ ចំពោះក្របខណ្ឌលេខាធិការរដ្ឋបាលប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ,ចំណេះដឹងការងាររដ្ឋបាល និងចំណេះដឹងលើវិស័យមុខងារសាធារណៈមាន រយះពេល២ម៉ោងដូចគ្នា។ ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជគារស៊ីវិល នៅ រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីបំពេញសំណូម ពរ ចាំបាច់ នៃតម្រូវការភារកិច្ចចំពោះមុខ ហើយបេក្ខជន បេក្ខនារីទាំងអស់ត្រូវបានប្រឡងជ្រើសរើសចេញពីសិស្ស.និស្សិតដែលបានប្រឡងជាប់ចាប់ពីកំរិតទុតិយភូមិឡើងទៅ៕ ដោយ៖ សំរិត