លោក ប៉ាន់ខែម​ ប៊ុនថន​ បានដឹកនាំក្រុមការងារដោះស្រាយបញ្ចប់វិវាទដីធ្លីជាង១៨ឆ្នាំ​ នៅក្រុងប៉ោយប៉ែត​ តាមដំណោះស្រាយបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖​ ជម្លោះវិវាទដីធ្លារវាងគ្រួសារលោកស្រី​ លី​ ម៉ារី​ និងប្រជាពលរដ្ឋ១៣គ្រួសារ​ នៅក្រុងប៉ោយប៉ែត​ ដែលអូសបន្លាយរយៈពេលជាង១៨ឆ្នាំកន្លងមក​ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ​តាមរយៈដំណោះស្រាយតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ​ ដែលដឹកនាំដោយលោក ​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងបានចាប់ឆ្នោតបែងចែកក្បាលដីឡូតិ៍ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៣​។

លោក ​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់ថា​ វិវាទជាង១៨ឆ្នាំរវាងភាគីគ្រួសារលោកស្រី​ លី​ ម៉ារី​ និងបងប្អូនប្រជាពលរដ្ឋ១៣គ្រួសារអាចបញ្ចប់ជាស្ថាពរបានដូចពេលនេះ​ គឺដោយសារមានកិច្ចសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ​ រដ្ឋបាលក្រុងប៉ោយប៉ែត​ រដ្ឋបាលសង្កាត់ពាក់ព័ន្ធ​ និងប្រជាពលរដ្ឋគូភាគីវិវា​ទផ្ទាល់យល់អំពីភាពចំណេញនៃការបញ្ចប់វិវាទ។

ជាការពិតណាសដំណោះស្រាយតាមបែបឈ្នះឈ្នះ​ ជាយន្តការដោះស្រាយដ៏មានប្រសិទ្ធភាព​ ដែលជាកេរមរតកដ៏មានតម្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាដំណោះស្រាយប្រកបដោយគុណប្រយោជន៍សម្រាប់គូវិវាទ​ ព្រោះដំណោះស្រាយតាមបែបឈ្នះឈ្នះនេះបានធ្វេីឱ្យគូវិវាទមានការយោគយល់គ្នា​ ចេះស្រលាញ់រាប់អានគ្នា​ និងធ្វេីឱ្យគូវិវាទរស់នៅប្រកបដោយភាពសុខសាន្ត​ និងភាពរីកចម្រេីនជាមួយគ្នា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print