ទោះព្រមានប្តឹងពី ហ្សូណូ ក៏ ចាន់ សុផានី បន្តទាមទារកយុត្តិធម៌រឿងអាហារកិច្ចសម្រាប់កូនស្រី

ចែករំលែក៖

ភ្នំពេញ៖ មិនស្ងា់តបាត់ពីការជជែកគ្នាពីទស្សនិកជននៅឡើយក្រោយពីករណីនៃការលេចចេញរឿងរ៉ាវចម្រូងចម្រាសរវាង អតីតពិធីការិនី អ្នកនាង ចាន់ សុផានី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ។ ទោះមានការព្រមានប្តឹងពីលោកហ្សូណូក្តី ក៏ចាន់ សុផានីនៅបន្តទាមទារកយុត្តិធម៌សម្រាប់ខ្លួននិងកូនស្រី ពិសេសរឿងអាហារកិច្ចនោះ។
មុននេះការបំភ្លឺតាមរយៈមេធាវីរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក កែ សុវណ្ណារ៉េត រួមទាំងការព្រមានប្តឹងពីសំណាក់តារាចម្រៀងរូបនេះទៅកាន់អតីតភរិយា អ្នកនាង ចាន់ សុផានី ហាក់មិនបានធ្វើឲ្យរឿងនេះស្ងប់ស្ងាត់បាត់ឈឹងឡើយ ពោលគឺកាន់តែឡើងកម្តៅ។ ឡើងកម្តៅ ក្រោយពីនាងបានបន្តទម្លាយរឿងរ៉ាវមួយចំនួនទៀត ហើយស្នើឲ្យមានការស្វែងរកយុត្តិធម៌មកកាន់នាង។ ការបង្ហាញភស្តុតាងផ្ញើប្រាក់តាមរយៈ ធនាគារជាបន្តបន្តបន្ទាប់ជិតិ២ឆ្នាំ ចុងក្រោយរបស់លោក ហ្សូណូ ប្រមាណជាង២៥០០០ដុល្លារអាមេរិក ទៅកាន់ ចាន់ សុផានី ត្រូវបាននាងទម្លាយប្រាប់អ្នកសារព័ត៌មានថា គឺត្រឹមជាការស្នើសុំរបស់កូនស្រីក្នុងរយៈពេលចុងក្រោយដែលបានឃើញនាងជាម្តាយមានបញ្ហាលំបាកប៉ុណ្ណោះ ហើយ១០ឆ្នាំកន្លងមកហើយដែលនាងមិនដែលបានទំនាក់ទំនងសោះជាមួយនឹងលោក ហ្សូណូ។នាងទទួលស្គាល់ថា ចុងក្រោយនេះគឺនាងពិតជាទទួលបានការផ្ញើប្រាក់ពីលោកហ្សូណូឲ្យកូនស្រី ព្រោះកូនស្រីនៅក្មេង ទើបត្រូវឆ្លងកាត់នាងជាម្តាយ។ នាងបានទាំងស្នើឲ្យច្បាប់ជួយរកយុត្តិធម៌សម្រាប់នាង ប្រសិនបើលោក ហ្សូណូត្រូវបំពេញអាហារកិច្ចចំពោះកូនស្រី គួរគុណទៅនឹងកន្លងទៅដែលលោក ហ្សូណូមិនបានផ្តល់ផង។ នាងថាការផ្តល់ឲ្យកូនកន្លងមកលុះត្រាតែនាងខ្វះខាត ហើយកូនតាមសុំដូចអ្នកសុំទាន។ នាងថាបានឃើញកូនស្រីតាមសុំលុយពីឪពុក ហើយត្រូវបានឪពុកបដិសេធ តើនាងឈឺចាប់ទេ ហើយក្នុងនាមជាស្ត្រីមេម៉ាយដែលចិញ្ចឹមកូនម្នាក់ឯងតើមានសម្ពាធផ្លុវចិត្តទេ?
ការបន្តបញ្ចេញបទសម្ភាសន៍ និងបញ្ចេញសារជាបន្តបន្ទាប់របស់អ្នកនាង ចាន់ សុផានី ហាក់មិនបានខ្វល់នឹងការព្រមានប្តឹងរបស់លោក ហ្សូណូឡើយ ផ្ទុយទៅវិញនាងកាន់តែបន្តបើកកកាយរឿងរ៉ាវមួយចំនួនបន្ថែមទៀត។
គួរបញ្ជាក់ដែរថា មុននេះ មេធាវីរបស់តារាចម្រៀង ហ្សូណូ បានចេញលិខិត បំភ្លឺ និងបដិសេធនូវការលើកឡើងរបស់អ្នកនាង ចាន់ សុផានីលើកឡើងថា លោក ហ្សូណូមិនបានបំពេញកាត្វកិច្ចក្នុងការជួយចិញ្ចឹមកូនស្រីវ័យជាង១០ឆ្នាំ ដែលកំពុងរស់នៅក្នុងបន្ទុករបស់អ្នកនាង ចាន់ សុផានី ហើយការបញ្ចេញសារ និងបទសមម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍តារាចម្រៀងរូបនេះរួមទាំងការព្រមានប្តឹងអ្នកនាង ចាន់ សុផានីពីបទបរិហាកេរ្តិ៍ ប្រសិនបើមិនបញ្ឈប់សកម្មភាពទាំងនេះ។ ក្រៅពីការព្រមានលោកបានបញ្ចេញប្រតិបត្តិការផ្ញើប្រាក់ប្រមាណជាង៥០ដង សរុបជាទឹកប្រាក់ប្រមាណជាង២៥០០០ដុល្លារអាមេរិកទៅកាន់ចាន់ សុផានីថែមទៀតផង។ ខណៈមុននេះក៏មានអ្នកដឹកនាំមួយចំនួនចេញមុខការពារភាពស្អាតស្អំរបស់តារាចម្រៀងរូបនេះថែមទៀតផង៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print