អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag នៅតែអះអាងថា អ្នកចាំទីDavid de Gea នៅតែជាអ្នកចាំទីកំពូលបន្ទាប់ពីទទួលបានពានរង្វាន់ស្រោមដៃមាសនៅក្របខ័ណ្ឌ Premier League រដូវកាលនេះសម្រាប់ការរារាំងមិនឲ្យស៊ុតចូលទី ឬ Clean Sheet ច្រើនបំផុត។
De Gea បានអបអរក្នុងការបិទការប្រកួតលីកទី១៧នៃរដូវកាលនេះ អំឡុងពេល Man Utd ឈ្នះ Bournemouth កាលពីថ្ងៃសៅរ៍ដោយបានដើរតួយ៉ាងសំខាន់ក្នុងនោះជាមួយនឹងការសង្គ្រោះដ៏ល្អជាពិសេសការព្យាយាមស៊ុតរបស់កីឡាករ David Brooks ។
អ្នកចាំទីដែលរក្សាសំណាញ់ទី Clean Sheet តាមពីក្រោយ De Gea គឺមាន Alisson (១៤ដង), Nick Pope និង Aaron Ramsdale (១៣ដង) គឺជាអ្នកចាំទីល្អបំផុតបន្ទាប់នៅ Premier League នៅរដូវកាលនេះ ប៉ុន្តែនៅតែនៅពីក្រោយ De Gea ដែលរក្សាសំណាញ់ទីបាន១៨ដង។
នេះគឺជាស្រោមដៃមាសទី២នៃអាជីពរបស់ De Gea ដោយបានរក្សាបាន១៨ដងនៃការរក្សាសំណាញ់ទី Clean Sheet កម្រិតខ្ពស់នៅពេលដែល Man Utd បានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករងក្នុងតារាងចុងក្រោយក្រោមការដឹកនាំរបស់លោក Jose Mourinho។
ទោះ បី ជា យ៉ាង ណា De Gea បាន រង ការ រិះ គន់ ចំពោះ កំហុស មួយ ចំនួន ក្នុង រដូវ កាល នេះ។ គាត់មានការប្រហែសមួយចំនួនចំពោះការផ្តល់បាល់ដល់ក្រុម West Ham ក្នុងការបរាជ័យរបស់ Man United កាលពីពេលថ្មីៗនេះ ខណៈដែលកីឡាករវ័យ៣២ឆ្នាំរូបនេះក៏មានរាត្រីដ៏សោកសៅផងដែរ នៅពេលដែលបិសាចក្រហមបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ក្រោមស្នាដៃក្រុម Sevilla ។
លោក Ten Hag បានអត្ថាធិប្បាយបន្ទាប់ពីការប្រកួត Bournemouth ថា “បាល់ទាត់គឺជាល្បែងនៃកំហុស ហើយជាការពិតណាស់វាគឺជាពេលវេលាដ៏អាក្រក់មួយទល់នឹង West Ham។ ប៉ុន្តែម្យ៉ាងវិញទៀត ខ្ញុំក៏ត្រូវរក្សាការពារជាមួយកីឡាករ១១នាក់ហើយនោះជាមូលហេតុដែលយើងមាន Clean Sheet ច្រើន។ នៅទីបញ្ចប់យើងមានអ្នកចាំទីកំពូលម្នាក់ ដែលជួយសង្គ្រោះឱកាសដ៏អស្ចារ្យពីគូប្រកួត ដូច្នេះហើយបានសម្លាប់ការប្រកួត។ តង់ទីមួយទល់នឹង Bournemouth គាត់មានការសង្គ្រោះដ៏អស្ចារ្យ ហើយតង់ទីពីរនៅមុនពេលចប់”។
តើនរណានឹងក្លាយជាម្ចាស់អាវលេខ១ របស់ Man Utd នៅរដូវកាលក្រោយ?
កិច្ចសន្យារយៈពេលវែងដ៏មានតម្លៃដែល De Gea បានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នឹងត្រូវផុតកំណត់នៅខែក្រោយ។ ក្លិប Man United សម្រេចចិត្តបន្តជាមួយនឹងជម្រើសបន្ថែមរយៈពេល១២ខែ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងនោះ ក្នុងការចរចាលក្ខខណ្ឌដែលបានកាត់បន្ថយថ្មី ធ្វើឲ្យអ្នកចាំទីរូបនេះរកបានលើសពី៣៥០,០០០ផោនក្នុងមួយសប្តាហ៍សម្រាប់រយៈពេល៤រដូវកាលកន្លងមកនេះ។កិច្ចសន្យាថ្មីត្រូវបានយល់ព្រមជាគោលការណ៍ ដោយលោក Ten Hag ខ្លួនគាត់ផ្ទាល់ចង់រក្សា De Gea។
ក្លិប Man United ចាប់អារម្មណ៍លើកីឡាករ David Raya របស់ក្លិប Brentford និងតារាឆ្នើមរបស់ Porto កីឡាករ Diogo Costa ក៏ដូចជាការវាយតម្លៃជម្រើសផ្សេងទៀតដូចជាកីឡាករជើងចាស់សញ្ជាតិស្វីស Yann Sommer និង Bart Verbruggen របស់ Anderlecht ប៉ុន្តែអាទិភាពនៃការផ្ទេររបស់ក្លិបនៅតែមាននៅខាងមុខ និងក្នុងខ្សែបម្រើ។ ការផ្សព្វផ្សាយផ្ទៃក្នុងអាចជាមធ្យោបាយមួយផ្សេងទៀតដើម្បីផ្តល់នូវការគ្របដណ្តប់ និងការប្រកួតប្រជែងសម្រាប់ De Gea ។
Matej Kovar បាននៅជាមួយ Man United តាំងពីអាយុ១៨ឆ្នាំ ហើយបានចាប់អារម្មណ៍លើការខ្ចីជើងនៅ Sparta Prague ក្នុងរដូវកាលនេះ បន្ទាប់ពីធ្លាប់ចំណាយពេលជាមួយ Swindon និង Burton ។ បុគ្គលិករបស់ក្លិបត្រូវបានផ្តល់របាយការណ៍ដ៏សំខាន់អំពីកីឡាករវ័យ២៣ឆ្នាំ ហើយឥឡូវនេះគាត់កំពុងស្ថិតក្រោមការពិចារណាសម្រាប់អាវលេខ១ ត្រឡប់មកវិញនៅទីក្រុងManchester។ រីឯ Jack Butland អាចនឹងចាកចេញ ខណៈពេលដែល Tom Heaton អាចបន្តជាជម្រើសទី៣ ៕ (រូបភាព ៖90min)