ចោរលួចកាបូបលុយនិងទូរស័ព្ទកន្លែងពិធីបុណ្យសពម្ចាស់រកតាមGPSឃើញប្តឹងសមត្ថកិច្ចដេញចាប់ផ្អើលពេញក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលពេញ​ក្រុងកំពង់ឆ្នាំង បន្ទាប់ពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបានដេញព័ទ្ធចាប់ បុរសម្នាក់ដែលគេ

...
សង្ស័យថាបានចូលទៅលួចទូរស័ព្ទ និង កាបូបលុយ នៅកន្លែងពិធីបុណ្យសព ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចដេញប្រថាប់ចាប់ប្រភីងនេះ ឈ្មោះប៉ាត់ បូ ភេទប្រុស អាយុ៤៧ឆ្នាំ និងមានប្រពន្ធជនសង្ស័យមានឈ្មោះ ទួន ផល្លី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

​សមត្ថកិច្ចបានអោយដឹងថា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ម្ចាស់ផ្ទះឈ្មោះស៊ឹម គឹមសៀង មានពិធីបុណ្យរំលាយសព ហើយបងប្អូននៅទីនោះបានអង្គុយ កំដររោងបុណ្យផងដែរ ស្រាប់តែក្នុងអំឡុងម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ភ្ញាក់មកស្រាប់តែបាត់ការបូបលុយ និង ទូរស័ព្ទអស់ចំនួន៤គ្រឿង នៅពេលនោះក៏បាននាំគ្នាដើររកភ្លាមៗដែរ តែរកពុំឃើញ រហូតដល់ម៉ោង៥ជិតភ្លឺ ក្រុមគ្រួសារក៍បើកមើលប្រព័ន្ធGPS ទូរស័ព្ទបានផ្តល់សញ្ញាថា ទូរស័ព្ទដែលបានបាត់ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ពេលនោះម្ចាស់ដែលជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច ហើយជសង្ស័យបានដឹងខ្លួនទាន់ ក៏រត់គេចខ្លួន​ហើយក៍ត្រូវសមត្ថកិច្ចដេញរាប់គីឡូម៉ែត្រ ទើបចាប់បាន។

​ក្នុងពេលចាប់បានជនសង្ស័យបានជនសង្ស័យនៅតែបដិសេធថា ខ្លួនមិនបានលួចការបូបនិងទូរស័ព្ទនោះទេ និង សមត្ថកិច្ចបានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យ ក្នុងពេលចុះទៅឆែកឆេរប្រពន្ធជនសង្ស័យបានរត់គេចខ្លួនថែមទៀត ។

​សមត្ថកិច្ចបានអោយដឹងថា របស់ដែលបានបាត់នោះមានទូរស័ព្ទទំនើប iphone ចំនួន៤គ្រឿង លុយដូល្លាចំនួន១៥០០ដុល្លារ និង លុយខ្មែរ ចំនួន៣០ម៉ឺនរៀល ។ នៅពេលនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕​

20160623_104011

20160623_104039

20160623_104019

20160623_103958

20160623_104132

20160623_110258

ដោយ​៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print