កម្លាំង​បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចុះល្បាតការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ដើម្បី​ទប់ស្កាត់​បទល្មើស​លួច​ឆ្លងដែន​នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ កម្លាំង​បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ នៅថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានដឹកនាំ​កម្លាំង​ចុះល្បាតក្នុងការការពារសន្តិសុខ​ និងសុវត្ថិភាព​។

​​ដោ​យអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ជាប់ជាប្រ​ចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែននោះ។

...

ជាក់ស្ដែងក្នុង​សកម្មភាព​ចុះត្រួតពិនិត្យ​ខាងលេីនេះ​ លោកវរសេនីយ៍ឯក អិន កុល​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេ​ខ៨១៩ បានចាត់ឱ្យលោកអនុសេនីយ៍​ឯក គង់ សូត្រ នាយរងប៉ុស្តិ៍នគរបាលអូរអន្លក់ និងលោកអនុសេនីយឯក មុត ឌីណា នាយរងប៉ុស្តិ៍នគរបាលអូរដា ដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតពិនិត្យព្រំដែនតាមខ្សែបន្ទាត់ក្នុងភូមិ​ សាស្រ្តទទួលខុសត្រូវ ជាលទ្ធផលនោះគឺពុំឃើញមានសកម្មភាពអ្វីគួរឱ្យកត់សំគាល់នោះទេ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print