ខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងចុះល្បាតក្នុងការការពារសន្តិសុខ និងសុវត្ថិភាព។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែននោះ។
ជាក់ស្ដែងក្នុងសកម្មភាពចុះត្រួតពិនិត្យខាងលេីនេះ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់ឱ្យលោកអនុសេនីយ៍ឯក គង់ សូត្រ នាយរងប៉ុស្តិ៍នគរបាលអូរអន្លក់ និងលោកអនុសេនីយឯក មុត ឌីណា នាយរងប៉ុស្តិ៍នគរបាលអូរដា ដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតពិនិត្យព្រំដែនតាមខ្សែបន្ទាត់ក្នុងភូមិ សាស្រ្តទទួលខុសត្រូវ ជាលទ្ធផលនោះគឺពុំឃើញមានសកម្មភាពអ្វីគួរឱ្យកត់សំគាល់នោះទេ៕ដោយ៖សហការី