ខេត្តបន្ទាយមានជ័យ៖ ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នងសង់អំពីឈើជញ្ជាំងនឹងដំបូលប្រក់ស័ង្កសី អស់គ្មានសល់ម្ចាស់រវល់ដឹកគ្នា
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស្រេង ណាសៀត ភេទប្រុស អាយុ៥៣ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ម៉ៅ ម៉ារី អាយុ២៨ឆ្នាំ មុខរបជាកម្មករនៅផ្សាររ៉ោងក្លឿ ជួលផ្ទះនៅក្នុងភូមិកើតហេតុ។ ភ្លាមៗនោះនៅកន្លែងកើតហេតុគេឃើញមានសមត្ថកិច្ច អាជ្ញាធរក្រុង និងប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ដើម្បីជួយពន្លត់អគ្គិភ័យផងដែរ។
ប្រភពបន្តថា ករណីងអគ្គិភ័យឆាបឆេះលំនៅដ្ឋានខាងនេះមានទំហំ៦ម៉ែត្រគុណ៤ម៉ែត្រធ្វើអំពីឈើជញ្ចាំងនិងដំបូលប្រកស័ង្គសី ការឆាបឆេះនេះខាតបង់អស់ទ្រព្យសម្បតិមានមាសសុទ្ធចំនួន២ជី ទឹកប្រាក់ចំនួន ៣ម៉ឺនបាតសរុបជាទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារ ហើយការឆាបឆេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើងពេលដែលម្ចាស់ផ្ទះមិននៅ រវល់ឌុបគ្នាទៅផ្សារ ពេលត្រលប់មកក៏ឃើញភ្លើងឆេះតែម្ដង។
ប្រភពបន្តទៀតថា ក្នុងករណីនេះដែរប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងគឺរថយន្តរបស់កាស៊ីណូ៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក្រុងប៉ោយប៉ែត១គ្រឿង និងរថយន្តរបស់សាលាសង្កាត់ផ្សារកណ្ដាល១គ្រឿង ដែលធ្វើសកម្មភាពដឹកទឹកជួយពន្លត់អគ្គិភ័យខ្លាចឆេះរាលដាលទៅផ្ទះអ្នកស្រុកផ្សេងៗទៀត ហើយអគ្គិភ័យនេះ រលត់ទៅវិញនៅម៉ោង១២និង៣៥នាទីថ្ងៃដដែល។
ប្រភពបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះដែរគឺមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះលំនៅដ្ឋានខាលើនោះឡើយ៕
ដោយ៖ វណ្ណា