ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការខណ្ឌដូនពេញ ចុះបង្ក្រាប
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្ទះលេខ៦៥ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក អ៊ុយ សុវណ្ណា នាយមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ៣នាក់ សុទ្ធតែជាមនុស្សប្រុស នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់មកជនសង្ស័យបានសារភាពពួកគេបានទិញគ្រឿងញៀនមកពីភ្នំពេញ នៅម្តុំមន្ទីរពេទ្យកាលម៉ែលប្លុកបឹងកក់ ។ លុះនៅព្រឹកថ្ងៃទី២៣ នេះ ទើបកម្លាំងចុះមកសហការជាមួយអាវុធរាជធានីភ្នំពេញចុះមកឆែកឆេរនិងបង្ក្រាបទីតាំងខាងលើនេះតែម្តង ។
ក្រោយប្រតិបត្តិការជនសង្ស័យទាំង១៧នាក់រួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាងអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស ដារ៉ា