ក្មេងប្រុសម្នាក់ត្រូវរានទេវតាធ្លាក់សង្កត់នៅផ្ទះអ្នកភូមិ នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសរពិសម្នាក់បានរងរបួសបែកក្បាលនិងដាច់ផ្ទៃមុខហូរឈាមនិងស្រែកយំយ៉ាងខ្លាំងបន្ទាប់ពីរត់ទៅទាញរានទេវតាហៅ(ពរភូមិ)ដែលគេមិនទាន់ផ្ស៊ីស៊ីម៉ងជាប់គ្នា កាលពីវេលាម៉ោងប្រមាណជាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិចិនសា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយ​រៀង ។

20150729_100809

បើតាមសម្តីស្រី្តជាម្ដាយឈ្មោះ ព្រំ សោភា អាយុ ២៨ឆ្នាំមុខរបរកសិករ បាន​ឱ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះ មិត រតនា អាយុ ៣ឆ្នាំ ជាកូនទី១ ក្នុងចំនោមកូន ២នាក់ ។ អ្នកស្រីបន្តទៀតថា មុនពេលកើតហេតុកូនរបស់គាត់បានជិះម៉ូតូជ័រ​កូនក្មេងទៅ​លេង​ផ្ទះអ្នកជិតខាងម្នាក់​ដែល​នៅ​ជាប់របងគ្នាហើយ ដោយជាប់រវល់តែមើលកូនម្នាក់ទៀត​ដែល​​​មាន​អាយុ​​​​​​​ទើបតែ៤ខែព្រមទាំងធ្វើកិច្ចការផ្ទះផងនោះ មួយសន្ទុះក្រោយមកស្រាប់តែ​អ្នកជិតខាងរត់មកប្រាប់ថាកូនរបស់គាត់ទៅទាញរានទេវតា ដែលអ្នកភូមិទើបនិងទិញបានជាងប្រមាណ១០ថ្ងៃដោយមិនទាន់បានផ្ស៊ីស៊ីម៉ងនោះធ្លាក់សង្កត់ហើយ។​

ក្រោយពីលឺបែបនេះទើបគាត់រត់ទៅមើលឃើញរានទេវតាសង្កត់ពីលើរីឯកូនរបស់គាត់ស្រែកទ្រហ៊ោយំដោយឈាមជោគខ្លួនទើបប្រញាប់ប្រញាល ដឹកកូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ៕

IMG-20150729-WA0005

...

IMG-20150729-WA0006

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print