សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ផ្តល់សេវាមហាអន់ បុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Internetហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។
សម្ដេចតេជោ បានណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត និងតាមបុរីទាំងអស់ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបណ្ដាញអ៊ីធឺណិតនានា គួរដំឡើងអង់តែនឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់សេវាជូនពលរដ្ឋបានល្អ។
សម្តេចតេជោ ហ៊ុនសែន ក៏មានប្រសាសន៍ផងដែរថា, ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួនដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច។
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបើកទូលាយចំពោះការផ្ដល់ និងទទួលព័ត៌ដល់ប្រជាពលរដ្ឋ និងសាធារណៈជន តាមរយៈបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដូចជាបណ្ដាញហ្វេសប៊ុក និងតេឡេក្រាមជាដើម។

តាមរយៈបណ្ដាញសង្គមទាំងនេះ ពលរដ្ឋអាចទទួលបានព័ត៌មានផ្សេងៗជាច្រើន ពីសកម្មភាពផ្ទាល់របស់សម្ដេច និងព័ត៌មានសំខាន់ៗនានាពីបណ្ដាញព័ត៌មានដែលទុកចិត្ត ក្នុងល្បឿនលឿនរហ័ស។ ជាមួយគ្នានេះពលរដ្ឋក៏អាចផ្ដល់ព័ត៌មាន និងសូមណូមពរមកកាន់សម្ដេចវិញតាមបណ្ដាញសង្គមទាំងនេះផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការចូលគាំទ្រ និងចូលចិត្តពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះប្ចុប្បន្នទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ មានពលរដ្ឋចូលចិត្ត និងគាំទ្ររហូតជាង ១៤ លាននាក់ ចំណែកបណ្ដាញសង្គមតេឡេក្រាមមានជាង ៧២ ម៉ឺននាក់ឯណោះ។
សម្ដេចតេជោ ហ៊ុនសែន តែងតែប្រើពេលវេលាយ៉ាងច្រើន ក្នុងការតាមដានលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ប្រជាពលរដ្ឋ។ ពេលខ្លះសម្ដេច ទទួលបានព័ត៌មានពី facebook របស់ប្រជាពលរដ្ឋ ជួបបញ្ហាអ្វីមួយ សម្ដេចមានវិធានការដោះស្រាយភ្លាមៗ រហូតដល់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គាំទ្រការផ្ដល់ភាពយុត្តិធម៌ពីសម្ដេច ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print