តើ អាឡិច ដើរឃោសនាប្រមូលថវិកាពីក្រៅ ដើម្បីជួយក្រុម«មាតាធម្មជាតិ»ដែលរំលាយកាលពីឆ្នាំ២០១៧ឬ?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០២៣នេះ បានចេញសេចក្តីប្រកាសព្រមាន អ្នកចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិរបស់ជនជាតិអេស្ប៉ាញ អាឡិច (Alejandro Gonzalez Davidson) ។

ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» របស់អាឡិច មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាលទេ។មិនមានដោយសារ ក្រុមនេះមិនបានធ្វើការចុះបញ្ជីតាមត្រឹមត្រូវជា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ហើយបានសុំរំលាយខ្លួន កាលពីឆ្នាំ២០១៧ ។

បើតាមក្រសួងបរិស្ថាន ទោះបីជារំលាយខ្លួនហើយក៏ដោយ តែក្រសួងនៅតែពិនិត្យឃើញថា មានសកម្មភាពយុវជនមួយក្រុមតូច ព្យាយាមយកឈ្នោះនេះមកប្រើ ផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និង មាន ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ ដើម្បីចេញធ្វើសកម្មភាពតវ៉ានានា។

...

សកម្មភាពទាំងនេះ ត្រូវបានក្រសួង និងភាគីព័ន្ធដាក់ការសង្ស័យថា អាឡិច ជាមនុស្សសំខាន់ដែលនៅពីក្រោយ ក្នុងការរៀបចំផែនការ រចនាសម្ព័ន្ធ និង ថវិកា ជាប្រាក់ខែប្រចាំខែ សម្រាប់ផ្គត់ផ្គង់សកម្មភាពនេះ។ ហើយ អាឡិច ក៏ទទួលបានផលប្រយោជន៍ពីការរកលុយពីក្រៅប្រទេស សម្រាប់គម្រោងខ្មៅណាមួយផងដែរ។ករណីនេះហើយ អាចជាដើមហេតុ បង្កើតឱ្យមានបាតុភាព កើតមានជារើយៗនៃការប្រឈមមុខដាក់គ្នារវាង អាជ្ញាធរ និង សកម្មជន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print