ការលក់រថយន្តនៅក្នុងប្រទេសថៃមានការកើនឡើង

ចែករំលែក៖

ការលក់រថយន្តនៅក្នុងប្រទេសថៃបានបន្តងើបឡើងវិញក្នុងខែឧសភា ដោយសារតែមានសញ្ញានៃភាពប្រសើរឡើងនៃ

...
អំណាចទិញ។

ឧស្សាហកម្មសហព័ន្ធរថយន្តថៃបាន រាយការណ៍កាលពីថ្ងៃម្សិលមិញថា ការ លក់កើនឡើង១៥,៩ភាគរយដល់ចំនួន ៦៦.០១៩គ្រឿងបន្ទាប់ពីកើនឡើង១,៧ភាគរយដល់ចំនួន៥៤.៩៨៦គ្រឿងក្នុងខែមេសា។

ការលក់រថយន្តដឹកអ្នកដំណើរត្រូវបានគេមើលឃើញថា មានការងើបឡើង៨,២ ភាគរយដល់ចំនួន២៥.០៣៩គ្រឿងក្នុងឆ្នាំនេះបន្ទាប់ពីធ្លាក់ចុះកាលពីខែឧសភាកាលពីឆ្នាំ២០១៣។

រថយន្ត Sport-utility ក៏កើនឡើង ១,៧ភាគរយដល់ចំនួន៤.២២១គ្រឿងដែរ ខណៈដែលការលក់រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរនៅតែខ្លាំង ពោលគឺកើនឡើង២២,៤ភាគរយ(២៨. ៩០៤គ្រឿង)និង១០៨ភាគរយ​(៤.៦៤៥ គ្រឿង)។

ការលក់ម៉ូតូក៏កើនឡើង១៤,៣ភាគ រយដល់ចំនួន១៦៥.៦៤៤គ្រឿងកាលពីខែមុនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយទីផ្សាររថយន្តសម្រាប់៥ខែដំបូងនៃឆ្នាំនេះស្ថិតក្នុងភាពមិនសូវល្អដដែលពោលគឺធ្លាក់ចុះ២ ភាគរយដល់ចំនួន៣០២.៥៦៥គ្រឿង ខណៈដែលការលក់ម៉ូតូធ្លាក់ចុះ០,៦ភាគ រយដល់ចំនួន៧២៥.៥៥២គ្រឿងក្នុងរយៈពេលដូចគ្នា។

លោក Surapong Paisitpatanapong អ្នក​នាំពាក្យសហព័ន្ធរថយន្តថៃនេះបានមាន ប្រសាសន៍ថា ការកើនឡើងនៃការ​លក់រថយន្តនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាព ប្រសើរឡើងនៃលក្ខខណ្ឌសេដ្ឋកិច្ចដែល​ជួយ ជំរុញដោយវិធានការរបស់រដ្ឋាភិបាល។

លោកបានបន្តទៀតថា សហព័ន្ធនេះមានការជឿជាក់យ៉ាងខ្លាំងថា វិធានការលើក កម្ពស់កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនិង ​ការវិនិយោគនៅក្នុងគម្រោងធំៗនឹង​ជួយ​ ជំរុញ​ការលក់រថយន្តនៅក្នុងខែក្រោយៗ នេះ។

ដោយយោងទៅតាមសហព័ន្ធរថយន្តថៃនេះបានឱ្យដឹងថាការនាំចេញរថយន្ត កើនឡើង១១,៩ភាគរយដល់ចំនួន៩៩.៥៤៧គ្រឿងដែលមានតម្លៃ៥៥ពាន់លាន បាតពោលគឺកើនឡើង២៦,៣ភាគរយ បន្ទាប់ពីការនាំចេញធ្លាក់ចុះ២ភាគរយដល់ចំនួន៨០.៤៩១ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់រថយន្តសរុបនៅក្នុងរយៈពេល ៥ខែដំបូងនេះធ្លាក់ចុះ២,៣ភាគរយដល់ ចំនួន៤៨៧.៧០៨គ្រឿងដោយមានតម្លៃ ២៦២ពាន់លានបាតពោលគឺធ្លាក់ចុះ១៤ភាគរយ។ ទិន្នផលរថយន្តបានកើនឡើង ២៤,៧ភាគរយដល់ចំនួន១៦៨.៣៩៤ គ្រឿងដោយសារតែតម្រូវការក្នុងស្រុក។

លោកបានបន្ថែមទៀតថា សហព័ន្ធនេះនឹងធ្វើការកែតម្រូវឡើងវិញចំពោះការព្យាកររបស់ខ្លួនក្នុងខែមិថុនាខាងមុខនេះ។

ការលក់ក្នុងស្រុកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ២ទៅ៦ភាគរយដល់ចំនួនពី ៧៥០.០០០ដល់ចំនួន៧៨០.០០០ គ្រឿង ដែលនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំបន្ត បន្ទាប់គ្នាខណៈដែលការនាំចេញរថយន្តត្រូវបានគេព្យាករថានឹងកើនឡើងពី១ទៅ ៣ភាគរយដល់ចំនួន១,២២ដល់១,២៥លានគ្រឿងក្នុងឆ្នាំនេះ៕

thailand

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print